បង្កើត Shutdown ឬ Restart Shortcut នៅលើ Windows


ប្រភពពី http://kt42.info 
ថ្ងៃនេះ ខេធី៤២ មានវិធីសាស្ត្រមួយប្លែក (ចំពោះ ខេធី៤២) ដែលអាចជួយលោកអ្នកធ្វើការបិទកុំព្យួទ័រ ឬចាប់ផ្ដើមកុំព្យួទ័ររបស់លោកអ្នកបានលឿនជាងមុន ដោយមិនបាច់ចុចប៊ូតុង Start (windows key) ទេ។ លោកអ្នកអាចបង្កើតប៊ូតុងសម្រាប់ធ្វើការបិទ និងចាប់ផ្ដើមកុំព្យួទ័រឡើងវិញបាន ដោយគន្លិះខ្លីៗ ហើយបន្ទាប់ពីបង្កើតរួចយើងនឹងចាប់ទាញវាយកទៅដាក់នៅលើ Taskbar (pin to taskbar)។
ដែលពេលនេះ ខេធី៤២ សូមបង្ហាញជូនជាឧទាហរណ៍នៅក្នុង Windows7 ទៅចុះ។
ម៉ោ! សាកល្បងធ្វើទាំងអស់គ្នា

០១. បង្កើត Shutdown Shortcut

ក. សូមចុចម៉ៅស្ដាំនៅលើ Desktop ជ្រើសរើសយក New => Shortcut
 
ខ. វាយពាក្យ shutdown.exe -s -t 00 រួចចុចប៊ូតុង Next
បញ្ជាក់ៈ ត្រង់ shutdown.exe -s -t 00 ប្រសិនបើលោកអ្នកឱ្យ delay អាចបំពេញលេខនៅត្រង់នេះបាន (ឧទាហរណ៍ shutdown.exe -s -t 05 )

គ. បន្ទាប់មកវាលោតពាក្យមួយដែលមានឈ្មោះស្រដៀងនឹង windows រួចជាស្រេចគឺ Shutdown រួចចុចប៊ូតុង Finish ដើម្បីបង្កើត Shortcut

ឃ. សូមចុចម៉ៅស្ដាំទៅលើ Shortcut ដែលយើងទើបតែបង្កើត ដោយជ្រើសរើសយក Properties

ង. ពេលនោះផ្ទាំង Shutdown Shortcut បានលោតឡើង រួចជ្រើសរើសយក Shortcut Tab ហើយចុចប៊ូតុត Change Icon

ច. ជ្រើសរើសរូបប៊ូតុងណាមួយដែលលោកអ្នកពេញចិត្ត => ចុចប៊ូតុង OK

ឆ. ចុងក្រោយសូមទាញវាយកទៅដាក់នៅលើ Taskbar (pin to taskbar)

០២. បង្កើត Restart Shortcut

ក. ដូចចំណុច ក ខាងលើដែរ
ខ. វាយពាក្យ shutdown.exe -r -t 00 រួចចុចប៊ូតុង
ចំពោះ គ, ឃ, ង, ច, ឆ អនុវត្តដូចចំណុចខាងលើដែរ។

រូបខាងក្រោមជាផ្ទាំងដែលបង្ហាញមុនពេលដំណើរការ

No comments:

Post a Comment