ប្រភពពី សារពត៌មានសេរី
ក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើប្រាស់បន្ថែមនៅកញ្ចប់ជាភាសាខ្មែរសម្រាប់ Windows 7 ចាប់តាំងពីចុងឆ្នាំ២០១០មកម្ល៉េះ ហើយវាក៏ត្រូវបានទាញយកមកប្រើប្រាស់ដោយពលរដ្ឋខ្មែរភាគច្រើនផងដែរ។ ប៉ុន្តែដោយសារតែនៅមានពលរដ្ឋខ្មែរមួយចំនួនមិនទាន់បានប្រើប្រាស់ Windows 7 ជាភាសាខ្មែរនៅឡើយ ពេលនេះយើងសូមណែនាំលោកអ្នកអំពីរបៀបដំឡើងវា។
ជាដំបូងសូមពិនិត្យមើល Windows7 របស់លោកអ្នកថា តើវាដំណើរការដោយប្រព័ន្ធ 32ប៊ីត ឬ 64ប៊ីត ជាមុនសិន ដោយ ចុចលើប៊ូតុង Start បន្ទាប់មកចុច Mouse ខាងស្តាំលើ Computer បន្ទាប់មកជ្រើសរើសយក Properties (រូបខាងក្រោម)។
បន្ទាប់មកសូមពិនិត្យមើលថា តើប្រព័ន្ធដំណើរការ Windows 7 របស់លោកអ្នកគឺជាប្រព័ន្ធដំណើរការ 32-ប៊ីត ឬជាប្រព័ន្ធដំណើរការ 64-ប៊ីត (សូមមើលរូបខាងក្រោម)។
ពេលពិនិត្យរួចរាល់ហើយឃើញថា ប្រព័ន្ធដំណើរការ Windows 7 របស់លោកអ្នកដំណើរការដោយប្រព័ន្ធអ្វីហើយ សូមជ្រើសរើសឯកសារខាងក្រោមនេះ ដោយចុចលើវាដើម្បីទាញយកមកដាក់លើកុំព្យូទ័ររបស់លោកអ្នក។
កញ្ចប់ភាសាខ្មែរសម្រាប់ Windows 7 32-ប៊ីត (ទំហំ 2.7MB)
កញ្ចប់ភាសាខ្មែរសម្រាប់ Windows 7 64-ប៊ីត (ទំហំ 4.2MB)
កញ្ចប់ភាសាខ្មែរសម្រាប់ Windows 7 64-ប៊ីត (ទំហំ 4.2MB)
បន្ទាប់មកសូមចុចពីរដងលើឯកសារដែលបានទាញយកមកនោះ ដើម្បីតម្លើងវា។ ហើយធ្វើតាមការណែនាំជាបន្តបន្ទាប់។
ក្រោយពីធ្វើការដំឡើងកម្មវិធីរួច នៅចុងក្រោយវាតម្រូវឲ្យជ្រើសរើសភាសា។ ដូច្នេះសូមជ្រើសរើសភាសាខ្មែរដូចរូបខាងក្រោម។
បន្ទាប់មកវានឹងតម្រូវឲ្យលោកអ្នក Log off កុំព្យូទ័រ ឬក៍ restart កុំព្យូទ័រ។ ដូច្នេះសូមចុច Log off ឬ Restart now ដើម្បី Restart កុំព្យូទ័ររបស់លោកអ្នក។
**ចំណាំ ៖ ប្រសិនជាលោកអ្នកចង់ផ្លាស់ប្តូរពីភាសាខ្មែរមកអង់គ្លេសវិញ សូមចូលទៅកាន់ ផ្ទាំងត្រួតពិនិត្យ => ស្វែងរក តំបន់ និងភាសា => ចុចលើថេប ឃីបតនិងភាសា ហើយជ្រើសរើសភាសាEnglish => ចុចយល់ព្រម ហើយ Restart កុំព្យូទ័រ ឬ Logoff កុំព្យូទ័រ ជាការស្រេច។
No comments:
Post a Comment