Gold Bar Flash Drive មាសសុទ្ធ 99.99%​


នេះគីGold Bar Flash Driveថ្មីមួយដែលបានធ្វើអំពីមាសសុទ្ធ
វាជាផលិតផលដ៏គួរអោយចាប់អារម្មណ៍មួយសំរាប់មនុស្សទាន់សម័យថ្មីនេះ
ផ្លាស់ដ្រាយនេះមានលក់នៅក្នុងប្រទេសអារ៉ាប់រួមដែលជាអ្នកចែកចាយ។
វាមានទំងន់ស្មើរនឹង24ការ៉ាត់មាសសុទ្ធដែលបង្កើត
ដោយក្រុមហ៊ុនជប៉ុន Jamil Pure Gold 
ទំហំ32GB ដែលវាមានតំលៃ៤៧០ដុល្លារ
តំលៃនេះជាតំលៃថោកប្រសិនបើទិញក្នុងទីក្រុងឌូបៃ
និងនៅប្រទេសអាស៊ីកណ្តាលខាងកើត។
លក្ខណៈGold Bar Flash Drive
-ទំហំរាង w24xh82xd11
-ទំហំ 4GB និង 32GB
-ស្រោបដោយមាសសុទ្ធ 99.99%
-ទំងន់ 24ការ៉ាត់
-ទ្រទ្រង់នៅលើ Windows 7/Vista/XP, Mac OS x10.4 / 10.4.11 / 10.5.6 / 10.6

ប្រភពពត៌មាននិងរូបភាពពីវេបសាយបរទេស
កែសំរួលអត្ថបទដោយ ណារ៉ា ឌីណា


តើ​អ្នក​ធ្លាប់​ថត​រូប​របស់​អ្នក​ដែល​មាន​ឥន្ទធនូ​នៅ​ក្រោយ​ខ្នង​អ្នក​ទេ? ខាង​ក្រោម​នេះ​ជា​ការ​ធ្វើ​អោយ​មាន​ឥន្ទធនូ​នៅ​ក្នុង​រូប​ថត​របស់​អ្នក។ បន្ទាប់​ពី​អ្នក​បាន​អនុវត្តន៏​ជំហាន​ខាង​ក្រោម​រួច​ អ្នក​និង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​របស់​វា​កាន់​តែ​ស្អាត​ជាង​នេះ។ ដូច​នេះ​សូម​រីករាយ​ជា​មួយ​ការ​អនុវត្តន៏​ខាង​ក្រោម៖
១.បើក​រូប​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត ហើយ​បង្កើត New Layer ដោយ​ចូល​ទៅ Image → New → Layer (Shift + Ctrl + N)
២.ត្រូវ​ធ្វើ​តាម​រូប​ខាង​ក្រោម៖
      ១.ចុច​លើ Gradient Tool (G)
      ២.ចុច​ត្រង់​លេខ២​ដើម្បី​ចុច​លេខ៣
      ៣.ចុច​លេខ​៣​ដើម្បី​ជ្រើស​រើស​យក Special Effect

 ៣.ចុច Gradient Tool (G) ដើម្បី​ជ្រើស​រើស​ដូច​ពីរ​ចំនុច​ខាង​ក្រោម
៤.បន្ទាប់​ពី​កំណត់​បាន​ត្រឹម​ត្រូវ​ហើយ​សូម​យក​វា​មក​គូស​ពី​ធ្វេង​មក​ស្តាំ​ដូច​ខាង​ក្រោម
៥.កំណត់​ត្រង់ Blending Mode យក Screen ដូច​ខាង​ក្រោម
៦.បង្កើត Mask ដោយ​ចុច​ដូច​ខាង​ក្រោម
៧.ធ្វើ​ការ​កំណត់​ដូច​ខាង​ក្រោម
      ១.យក Gradient Tool
      ២.សំរាប់​ជ្រើស​រើស​ពណ៌
      ៣.សំរាប់​កំណត់ style ឆ្នូត

៨.បន្ទាប់​ពី​កំណត់​រួច សូម​គួស​ពី​ក្រោម​ឡើង​លើ​បន្តិច​ដូច​ខាង​ក្រោម
ប្រភពពី http://itkonkhmer.com

របៀប​ដាក់​រូប​សាក់​លើ​ខ្លួន​ក្នុង Photoshop


ពេល​ខ្លះ​អ្នក​ក៏​ធ្លាប់​បាន​សាក​ល្បង​ដាក់​រូប​សាក់​នៅ​លើ​រូប​ថត​របស់​អ្នក​ដែល ប៉ុន្តែ​វា​មិន​សូវ​សាក​សម ដូច​ជា​រូប​សាក់​ពិត​ប្រាកដ។ដូចនេះ​ការ​ប្រកាស​លើក​នេះ​និង​ធ្វើ​អោយ​អ្នក​កាន់​តែ​មាន​អំណាច​និង​ឡូយ​ជា​មួយ​និង​រូប​សាក់​ដែល​អ្នក​ចូល​ចិត្ត​នៅ​លើ​រូប​ថត​របស់​អ្នក។ សូម​សាក​ល្បង​ជា​មួយ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង។
១.សូម​បើក​យក​រូប​មនុស្ស និង រូប​សាក់​ដូច​ខាង​ក្រោម៖
ចំណាំ៖ បើ​រូប​សាក់​របស់​អ្នក​មាន​ជាប់​ពណ៌​ស​នៅ​ខាង​ក្រោយ​ដូច​រូប​ខាង​លើ ​អ្នក​ត្រូវ​យក ឧបករណ៏Magic Wand Tool (w) មក​ចុច​លើក​ន្លែង​ដែល​មាន​ពណ៌​នោះ ​និង​ចុច key Delete រឺក៏ key Backspace ដើម្បី​លុប​ពណ៌​ស​នោះ បន្ទាប់​មក​ត្រូវ​ចុច Ctrl + D ដើម្បី​ដោះ Selecting
២.បន្ទាប់​មក​ត្រូវ​ចុច Ctrl + T ដើម្បី​ធ្វើ​ការ​កំណត់​ទំហំ បង្វិល​ទៅ​ធ្វេង​ទៅ​ស្តាំ និង​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​តាម​កន្លែង​ដែល​អ្នក​ចង់​ដាក់។
ចំណាំ៖ ប្រសិន​បើ​រូប​សាក់​នោះ​មិន​ទាន់​សម​ស្រប​ទៅ​និង​កន្លែង​យើង​ដាក់​នោះ អ្នក​ត្រូវ​ចុច Ctrl + Tនិង ចុច Mouse ខាង​ស្តាំ​ដើម្បី​យក Warp
ព្រោះ​វា​អាច​អោយ​យើង​ពង្រីក​បង្រួម​រូប​នោះ​តាម​ចំនុច​ដែល​យើង​ចង់​បាន​ដូច​រូប​ខាង​ក្រោម៖
៣.បន្ទាប់​ពី​ដាក់​ត្រូវ​កន្លែង​ហើយ​ អ្នក​ត្រូវ​កំណត់​ដូច​ខាង​ក្រោម​រូច​ជា​ស្រេច៖
ប្រភពពី http://itkonkhmer.com