ប្រែ​ក្លាយ Windows 7 របស់​អ្នក​ទៅ​ជា​ភាសាខ្មែរ


ក្រុមហ៊ុន Microsoft បាន​ដាក់​ឲ្យ​ប្រើប្រាស់​បន្ថែម​នៅ​កញ្ចប់​ជា​ភាសា​ខ្មែរ​សម្រាប់ Windows 7 ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១០​មក​ម្ល៉េះ ហើយ​វា​ក៏​ត្រូវ​បាន​ទាញ​យក​មក​ប្រើ​ប្រាស់​ដោយ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ផង​ដែរ។ ប៉ុន្តែ​ដោយ​សារ​តែ​នៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​បាន​ប្រើ​ប្រាស់ Windows 7 ជា​ភាសា​ខ្មែរ​នៅ​ឡើយ ពេល​នេះ​យើង​សូម​ណែនាំ​លោក​អ្នក​អំពី​របៀប​ដំឡើង​វា។
ជា​ដំបូង​សូម​ពិនិត្យ​មើល Windows7 របស់​លោក​អ្នក​ថា តើ​វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ 32ប៊ីត ឬ 64ប៊ីត ជា​មុន​សិន ដោយ ចុច​លើ​ប៊ូតុង Start បន្ទាប់​មក​ចុច Mouse ​ខាង​ស្តាំ​លើ Computer បន្ទាប់​មក​ជ្រើស​រើស​យក Properties (រូបខាងក្រោម)។
បន្ទាប់​មក​សូម​ពិនិត្យ​មើល​ថា តើ​ប្រព័ន្ធ​ដំណើរ​ការ​ Windows 7 របស់​លោក​អ្នក​គឺ​ជា​ប្រព័ន្ធ​ដំណើរ​ការ 32-ប៊ីត ឬ​ជា​ប្រព័ន្ធ​ដំណើរ​ការ 64-ប៊ីត (សូម​មើល​រូប​ខាង​ក្រោម)។