របៀប​ធ្វើ​ព្រិល​ធ្លាក់​ជា​មួយ Photoshop


យើង​ដឹង​ហើយ​ថា​ប្រទេស​យើង​ពុំ​ដែល​មាន​ព្រិល​ធ្លាក់​ទេ ដូច្នេះ​យើង​ក៏​ពុំ​ដែល​ថត​រូប​ជាប់​ព្រិល​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​អោយ​មាន​ព្រិល​នៅ​ក្នុង​រូប​ថត​របស់​អ្នក អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ​ជា​មួយ​និង​ការ កម្ម​វិធី Adobe Photoshop។ សូម​សាក​ល្បង​ជា​មួយ​ជំហាន​ខាង​ក្រោម​នេះដោយ​ខ្លួន​ឯង៖
១.សូម​បើក​រូប​ជា​មុន​សិន ខាង​ក្រោម​ជា​រូប​គំរូ៖
២.បង្កើត New Layer ថ្មី​មួយ​ដោយ​ចូល​ទៅ Layer → New → Layer (Shift + Ctrl + N)
៣.សូម​ចាក់​ពណ៌​ស​ទៅ​លើ New Layer នោះ ​ដោយ​ចូល​ទៅ Edit → Fill... រឺចុច Shift + F5 រូច​កំណត់ ដូច​ខាង​ក្រោម៖
៤.ការ​ដាក់​ចំនុច​ស​តូចៗ ដោយ​ចូល​ទៅ Filter → Noise → Add Noise...រួច​កំណត់​ដូច​ខាង​ក្រោម៖
៥.ផ្លាស់​ប្តូរ Blending Mode ដោយ​ធ្វើ​ការ​កំណត់​ដូច​ខាង​ក្រោម៖
៦.ការ​ធ្វើ​អោយ​មាន​ភាព​ស្រ​អាប់​បន្តិច ដោយ​ចូល​ទៅ Filter → Blur → Gaussian Blur...រូច​កំណត់​ដូច​ខាង​ក្រោម៖
៧.ការ​យក​តែ​ចំនុច​សៗ​ដូច​ព្រិល ដោយ​ចូល​ទៅ Image → Adjustments → Threshold... រូច​កំណត់​ដូច​ខាង​ក្រោម៖
បញ្ជាក់៖
      ប្រសិន​បើ​អ្នក​ចង់​បាន​ព្រិល​រាង​ក្រាស់​អ្នក​អាច​បន្ថែយ​តំលៃ​នោះ​ចុះ​បន្តិច។

៨.ការ​ធ្វើ​អោយ​វា​កាន់​តែ​ដូច​ព្រិល​ធ្លាក់ ដោយ​ចូល​ទៅ ​Filter → Blur → Motion Blur... រូច​កំណត់​ដូច​ខាង​ក្រោម៖
នេះ​ជា​លទ្ធ​ផល
ប្រភពពី http://itkonkhmer.com

របៀប​ធ្វើ​អោយ​អក្សរ​ឆ្លុះ​ជា​មួយ​រូបភាព​ក្នុង Photoshop


ខាង​ក្រោម​នេះ​គឺ​ជា​ការ​ធ្វើ​អោយ​អក្សរ​របស់​ដែល​បាន​សរសេរ​មាន​ផ្ទៃ​ខាង​ក្រោម​ជា​រូប​ភាព​ដែល​អ្នក ចូល​ចិត្ត។ ដូច​នេះ​ដើម្បី​ធ្វើ​​អោយ​អក្សរ​របស់​អ្នក​កាន់​តែ​មាន​ភាព​ចាប់​អារម្មណ៏ សូម​អនុវត្តន៏​នូវ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង៖

១.ដំបូង​បើក​រូប​ភាព​ដែល​អ្នក​ពេញ​ចិត្ត​ជា​មុន ហើយ​ធ្វើ​ការ Duplicate វា​អោយ​បាន​ពីរ​ដោយ​ចុចCtrl + J
២.បង្កើត New Layer ដោយ​ចូល​ទៅ​ដូច​ខាង​ក្រោម
៣.ចាក់​ពណ៌​ស​ទៅ​អោយ​វា​ដោយ​ធ្វើ​ដូច​ខាង​ក្រោម ហើយ​ចុច​ទៅ​លើ​ផ្ទាំង​រូប​ភាព(ក៏អាចមានវិធីផ្សេងដែរ)៖
.ធ្វើ​ការ​ទាញ Layer 1 អោយ​នៅ​ខាង​លើ Layer 2 ដូច​ខាង​ក្រោម៖
របៀ​បទា​ញ៖ ចុច​លើ Layer 1 អោយ​ជាប់ ហើយ​អូស​វា​ទៅ​លើ Layer 2

៥.យក​ឧបករណ៏ Horizontal Type Tool (T) មក​សរសេរ​លើ​រូប​ភាព ហើយ​ដាក់​ទី​តាំង​ដែល​យើង​ចង់ អោយ​វា​ឆ្លុះ។
៦.ធ្វើ​ការ​ទាញ Layer 1 អោយ​ទៅ​នៅ​ខាង​លើ​គេ​បង្អស់​ដូច​ខាង​ក្រោម៖
៧.បន្ទាប់​ធ្វើ​អោយ​អក្សរ​នោះ​ឆ្លុះ ដោយ​ចូល​ទៅ​ដូច​ខាង​ក្រោម៖
៨.ធ្វើ​អោយ​វា​ផុះ​បន្តិច ដោយ​ចុច​ពីរ​ដង​លើ Layer ដែល​អ្នក​បាន​សរសេរ​អក្សរ និង​កំណត់​ដូច​ខាង​ក្រោមរូច​ជា​ស្រេច៖
ប្រភពពី http://itkonkhmer.com

ឆ័យលី​ ដាឡែន​ បើកទ្រូង​បង្អួត​សុដន់​ ទើប​វះកាត់​


ការ​វាយ​សំ​​ពង​ដោ​យ​សម្តី​រិះ​គ​ន់​ធ្ង​ន់​ៗ​ ​ចំ​ពោះ​កា​រ​ ស្លៀ​ក​ពា​ក់​សិ​ច​ស៊ី​ហួ​ស​ហេ​តុ​ កា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ​ ​ធ្វើ​ឱ្យ​ឆ័​យ​លី​ ដា​ឡែ​ន​ ​ព្រឺ​ស​ម្បុ​រ​តែ​មួយ​ភ្លែ​ត​ប៉ុ​ណ្ណោះ​។​
ចុងក្រោយនេះ នាងបានលែងមួយក្បាច់ទៀត ដែល ធ្វើឱ្យមហាជនញាក់សាច់ ពាំនាំមកនូវការរិះគន់ សាជាថ្មីទៀតនោះ គឺការពាក់អាវពន្លេចគល់សុដន់ ដ៏ធំសម្បើម ហួសពីការស្មាន។ គេឃើញមានស្នាមវះកាត់ នៅកៀនក្លៀករបស់នាង ដែលបង្ហាញថា នាងបានវះ បញ្ចូលសុដន់សិប្បនិម្មិត នៅអាមេរិក គេនាំគ្នានិយាយថា តារាស្រីរូបនេះ ត្រូវថ្មោងធំហើយ នៅតែមិនញិន...។
មិនទាន់រំលងបានប៉ុន្មានសប្តាហ៍ផង បន្ទាប់ពី ការរិះគន់យ៉ាងដំណំ ចំពោះការស្លៀកពាក់សិចស៊ីជ្រុល តារាចម្រៀងឆ័យលី ដាឡែន បញ្ចោញមួយឈុតទៀត យ៉ាងសាហាវ ដើម្បីអបអរឆ្នាំថ្មី។ នៅក្នុងកម្មវិធី-ប្រគំតន្ត្រីមួយ នាពេលរាត្រី នៅសហរដ្ឋអាមេរិក ដាឡែន បានស្លៀករ៉ូបពណ៌ស ចំហទ្រូងយ៉ាងចាស់ដៃ។ សុដន់ធំៗទាំងគូរបស់នាង បណ្តែតខ្លួននៅកណ្តាលវាល បង្អួតភ្នែកមហាជន។ ឆ័យលី ដាឡែន ដែលទើប ត្រូវថ្មោងហើយថ្មីៗ ញញឹមពព្រាយ ហើយពត់ពេន ដងខ្លួនបន្ថែមទៀត ដើម្បីឱ្យគេឃើញរូបរាងសុដន់ របស់នាង កាន់តែច្បាស់។
ឈុតព្រលែងដើមទ្រូងគួរឱ្យព្រឺព្រួចនេះ ពុំបាន នាំមកនូវការកោតសរសើរនោះទេ។ រូបថតដែល បែកសាច ហើយជ្រៀតចូលក្នុងខ្សែភ្នែកមហាជននេះ បានបង្កើតជាការរិះគន់សាជាថ្មីទៀត។
កញ្ញាដានី បុគ្គលិកអង្គការសង្គមស៊ីវិល បាន បញ្ចោញទស្សនៈរបស់នាង តាមអ៊ីនធើរណេត ក្រោយ- ពេលនាងបានឃើញរូបថតរបស់ដាឡែន ថា “ខ្លួនប្រាណ របស់នាងអស់តម្លៃទៅហើយ ដូច្នេះ គ្មានអ្វីសំខាន់ សម្រាប់នាងទេ”។ ដានី បន្តថា “រាល់នារីខ្មែរ ឃើញ ហើយ ត្រូវតែចៀសវាង និងខិតខំស្តារសីលធម៌របស់- នារីខ្មែរឡើងវិញ ទាំងអស់គ្នា”។
យុវវ័យជាច្រើនទៀត បានបង្ហាញការខកចិត្ត ចំពោះដាឡែន ថា “ប៉ុណ្ណឹងហើយ នៅមិនរាង... អស់កែហើយ”។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១១ ក្នុងពេល កំពុងច្រៀងនៅសាលមួយ នៅសហរដ្ឋអាមេរិក តារាចម្រៀងដែលមានអត្តសញ្ញាណជាខ្មែរ ឆ័យលី ដាឡែន បានគ្រងដោយរ៉ូបស សិចស៊ី ខើចក្រោម ចំហលើ ប្រៀបដូចជាលាតត្រដាងរាងកាយរបស់នាង ឱ្យគេមើលឃើញយ៉ាងសប្បាយភ្នែក។ នាងទទួលបាន រង្វាន់លើកទឹកចិត្តជាប្រាក់ដុល្លារ ពីប្រជាជនខ្មែរ មួយចំនួន នៅសហរដ្ឋអាមេរិក ប៉ុន្តែ នៅក្នុងស្រុក វិញ មនុស្សជាច្រើនបានវាយប្រហាររូបនាង ដោយ សម្តីរិះគន់ ចំពោះការស្លៀកពាក់បែបរោលរាលនោះ។
ភ្លាមៗនោះ ឆ័យលី ដាឡែន បានបង្ហាញការ សោកស្តាយ ហើយសរសេរសុំទោសមហាជន ដោយ សន្យាថា នាងនឹងមិនស្លៀកពាក់បែបនេះទៀតទេ។ ប៉ុន្តែ ឥរិយាបថរបស់នាង នាពេលនេះ កំពុងបញ្ជាក់ថា ការសន្យារបស់នាង បានរសាត់តាមខ្យល់ទៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ រូបភាពចុងក្រោយរបស់- ដាឡែន បាននាំឱ្យមានការចាប់អារម្មណ៍ថ្មីមួយ បន្ថែម- ទៀត ទៅលើទំហំដើមទ្រូងទាំងគូរបស់នាង។ គេអាច សម្គាល់បានថា ឆ័យលី ដាឡែន មិនមានដើមទ្រូង ធំទ្រលុកដល់ប៉ុណ្ណឹងទេ នៅមុនពេលនាងចាកចេញពី ស្រុក និងនៅពេលនាងទៅដល់សហរដ្ឋអាមេរិក ភ្លាមនោះ។ ប៉ុន្តែ ឈុតចុងក្រោយនេះ ធ្វើឱ្យគេភ្ញាក់- ផ្អើល និងឆ្ងល់ថា ហេតុអីដើមទ្រូងរបស់នាង រីកមាឌ ហួសពីការគិត? ទំហំដើមទ្រូងធំមហិមាបែបនេះ ពេញនិយមណាស់ សម្រាប់តារាស្រីហូលីវូដ។ ប៉ុន្តែ សម្រាប់សិល្បការិនីខ្មែរ មិនទាន់ឃើញមានអ្នកណាម្នាក់ ពង្រីកដល់ខ្នាតធំបែបនេះទេ រួមទាំងតារាចម្រៀង សំនៀងរដឺន សូរ សុភ័ក្រ ផងដែរ។
មានការយល់ឃើញជាទូទៅថា ឆ័យលី ដាឡែន បានឆ្លៀតវះកាត់បញ្ចូលស៊ីលីកូន ទៅក្នុងសុដន់របស់នាង ហើយការវះកាត់នោះ ទំនងធ្វើឡើងនៅអាមេរិក។
ក្នុងចំណោមរូបថតជាច្រើនសន្លឹក ដែល “អង្គរធំ” ទទួលបានពីប្រជាជនខ្មែរ នៅអាមេរិក មាន រូបថតមួយសន្លឹក ផ្តិតជាប់នូវស្លាកស្នាមប្រវែង មួយចង្អុលដៃ។ ស្លាកស្នាមនេះ ស្ថិតនៅក្បែរក្លៀក ខាងស្តាំរបស់នាង ហើយជាទូទៅ ការវះកាត់បញ្ចូល- ស៊ីលីកូន គឺធ្វើនៅត្រង់បរិវេណនេះ។ អ្នកបានទៅ ទស្សនាការច្រៀងរាំរបស់ឆ័យលី ដាឡែន នៅអាមេរិក បាននិយាយថា ដាឡែន ព្យាយាមវែកសក់មកខាងមុខ ដើម្បីបិទបាំងស្លាកស្នាមវះកាត់ ប៉ុន្តែ ការពត់ពេន ដើម្បីបង្ហាញសុដន់ បានធ្វើឱ្យនាងភ្លេចខ្លួន។
យ៉ាងណាក៏ដោយ ដើមទ្រូងខ្នាតយក្សរបស់- ដាឡែន ហាក់ដូចជាមិនបានធ្វើឱ្យគេស្ញប់ស្ញែងឡើយ។ យុវវ័យខ្មែរ ជាច្រើន អាចដឹងបានថា នេះជាដើមទ្រូង- សិប្បនិម្មិត ហើយនិយាយថា “គួរឱ្យខ្លាច អាក្រក់មើល និងយ៉ាប់” ជាដើម ជំនួសឱ្យពាក្យថា “គួរឱ្យក្រឺតក្នាញ់” ដែលគេនិយមប្រើចំពោះនារីដែលមានដើមទ្រូងតូច ឬធំល្មមពីធម្មជាតិ។
ឆ័យលី ដាឡែន បានចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១១។ តាមគម្រោង នាងត្រូវត្រឡប់មកប្រទេសកម្ពុជា វិញ នៅអំឡុងខែកុម្ភៈ។ យុវវ័យមួយចំនួន ទទូចមិនឱ្យ ដាឡែន វិលត្រឡប់មកស្រុកកំណើតវិញនោះទេ ដោយហេតុថា នាងបានប្រព្រឹត្តទង្វើដែលពួកគេ យល់ថា ប្រាសច្រាកពីទំនៀមទម្លាប់ខ្មែរ ហួសហេតុ ពេក។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានការ ឆ្លើយតបពីដាឡែន ថា នាងនឹងព្យាយាមរស់នៅ អាមេរិក ឬក៏សុខចិត្តប្រឈមមុខនឹងការរិះគន់ ដោយវិលត្រឡប់មកបន្តអាជីពសិល្បៈ នៅស្រុកខ្មែរ វិញ នៅឡើយទេ។
គួរកត់សម្គាល់ដែរថា ក្រោយឆ័យលី ដាឡែន ព្រលែងឈុតកន្ត្រាក់អារម្មណ៍ ផ្អើលអស់មហាជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសចេញ វិធានការ មិនអនុញ្ញាតិឱ្យតារាចម្រៀងខ្មែរ ចេញទៅ សម្តែងក្រៅប្រទេសឡើយ ប្រសិនបើតារារូបនោះ ប្រព្រឹត្តទង្វើណាមួយ ដែលប៉ះពាល់វប្បធម៌ ប្រពៃណី និងអារ្យធម៌ខ្មែរ។ ដោយឡែក សមាគមសិល្បករខ្មែរ ក៏កំពុងតែចងក្រងតម្រារបស់ខ្លួនផងដែរ ដែលនឹង កំណត់ពីការស្លៀកពាក់របស់សិល្បករ ជាសមាជិក ដើម្បីចូលរួមលើកស្ទួយសិល្បៈខ្មែរ។
គេសង្ឃឹមថា វិធានការទាំងនេះ នឹងមានឥទ្ធិពល លើតារាចម្រៀង តារាសម្តែងដែលនិយមភាពសិចស៊ី ជ្រុល៕
ប្រភពពី អង្គរធំមេឌា