ទាញយកឯកសារពីគេហទំព័រ Filesonic ដោយមិនចាំបាច់រង់ចាំ និង ល្បឿនលឿន


សួរស្តីមិត្តភ័ក្តទាំងអស់គ្នា ! ថ្ងៃនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីវិធីសាស្រ្ត ដើម្បីអាចទាញយក ឯកសារ ពីគេហទំព័រ Filesonic មិនកំណត់ , មិនរង់ចាំ និង មានល្បឿនលឿន ដូចធម្មតា។
ដូចដែលយើងបានដឹងហើយថា គេហទំព័រ Filesonic គឺជាគេហទំព័រដែលផ្តល់សេវាកម្ម Hosting ដោយសេរី ហើយ វាគឺជាគេហទំព័រដែលសំបូរទៅដោយទិន្នន័យជាច្រើន។ ប៉ុន្តែ ពេលដែលយើង ទាញយកឯកសារពីគេហទំព័រ Filesonic ម្តងៗ វាតំរូវឲ្យយើងចាំពី ៣០នាទី ទៅ ១ម៉ោង ហើយ វាថែម ទាំងកាត់ល្បឿននៃការទាញយករបស់យើងទៀតផង។ ជាធម្មតា ដើម្បីអាចទាញយក ឯកសារដោយ មិនចាំបាច់រង់ចាំ និង មានល្បឿនលឿន Filesonic តំរូវឲ្យយើងទិញនូវ Account Premium របស់វា។
ប៉ុន្តែពេលនេះ យើងមិនចាំបាច់ទិញ Account Premium ក៏យើងអាចទាញយកឯកសារ ដោយ មិនចាំ បាច់រង់ចាំ និង ល្បឿនលឿនបានដែរ ដោយអនុវត្តតាមវិធីខាងក្រោម :
. យើងត្រូវមានកម្មវិធីបើកអ៊ិនធ័រណិត Mozila FireFox ( អាចប្រើបានតែជាមួយនឹង FireFox ទេ)
. បន្ថែម Add-on មួយដែលមានឈ្មោះថា Cookie Manager 1.5.1 ទៅឲ្យ FireFox
ខាងក្រោមនេះគឺជាវិធីក្នុងការបន្ថែម add-on Cookie Manager 1.5.1 ទៅឲ្យ FireFox
- ចុចលើ menu Tools របស់ FireFox រួចចុចលើ Add-on
- នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកយើង ស្វែងរកវាដោយវាយពាក្យ Cookie Manager នៅក្នុង search box រួចចុច ប៊ូតុង Search
- បន្ទាប់ពីស្វែងរករួច វានឹងបង្ហាញ Add-on Cookie Manager 1.5.1 ដែលយើងត្រូវ រួចចុច Install
- បន្ទាប់ពី Install រួច យើងចុចលើ Restart Now ជាការស្រេច។
. បន្ទាប់ពីយើង បន្ថែម Add-on រួចហើយ យើងចូលដល់ដំណាក់កាលបន្ទាប់ទៀត គឺ តំរូវឲ្យ យើង ចុះឈ្មោះចូលជាសមាជិក នៃគេហទំព័រ Tomtest.net ដែលជាគេហទំព័រផ្តល់ Cookie
៤. បន្ទាប់ពីយើងចុះឈ្មោះរួច យើង Login ចូល Account របស់យើង រួចយក Mouse Over លើ Tools រួចចុចយក Multi Cookie Generator Online
. បន្ទាប់មកវានឹងបង្ហាញទំព័រមួយដូចខាងក្រោម
រូបខាងលើ មានន័យថាបើយើងឃើញ Filesonic=9 ឬ ខុសពី 0 មានន័យថា យើងអាច Generate Cookie បាន ប៉ុន្តែបើយើងឃើញ Filesonic=0 នោះយើងមិនអាច Generate បានទេ ដូចនេះ វាតំរូវ ឲ្យយើងចាំវាទាល់តែវាមាន ទើបយើងអាច Generate បាន។
. បន្ទាប់ពីឃើញថា Filesonic យើងអាច Generate បាន យើងក្រឡេកមើលខាងក្រោម រួចជ្រើសរើស Filesonic រួចចុចប៊ូតុង Generate Cookie ពេលនោះយើងទទួលបាន Cookie ដើម្បីយកទៅប្រើបាន ហើយ។
. បន្ទាប់ពីទទួលបាន Cookie រួចហើយយើង Copy Cookie នោះ រួចទើបយើងចូលទៅ ចុចលើ Tools Menu របស់ FireFox រួចចុចលើ Cookie Manager +
. បន្ទាប់មកយើង ស្វែងរកគេហទំព័រ filesonic រួចចុចលើវា បន្ទាប់មចុចលើប៊ូតុង Add ពេលនោះវានឹងបង្ហាញផ្ទាំងមួយ ឲ្យយើងបំពេញពត៌មាន ដូចរូបខាងក្រោម
(១) : ជាកន្លែងសម្រាប់ឲ្យយើងដាក់ឈ្មោះ Cookie ឲ្យ Filesonic
(២) : ជាកន្លែងសម្រាប់ឲ្យយើង Past Cookie ដែលយើងបាន Generate ពីគេហទំព័រ Tomtest.net
. បន្ទាប់ពីបំពេញរួចយើងចុចប៊ូតុង Save ហើយពេលនេះយើងអាចទាញយឯកសារពីគេហទំព័រ Filesonic បានហើយ។ សូមរីករាយជាមួយការទាញយករបស់បងប្អូនទាំងអស់គ្នា !
សំគាល់ : បើយើងទាញយកលែកបាន សូមធ្វើការ Generate Cookie ម្តងទៀត។
ប្រភពពី http://itkonkhmer.com

របៀប​យក​រូប​មិន​ពេញ​ចិត្ត​ចេញ​ពីរូប​ថត​ជា​មួយ Photoshop


ការ​ប្រកាស​លើក​នេះ ចង់​បង្ហាញ​ពី​ការ​លុប​បំបាត់​រូប​ដែល​យើង​មិន​ចង់​អោយ​មាន​នៅ​ក្នុង​រូប​ថត​របស់​យើង ព្រោះ​ពេល​ខ្លះ​យើង​បាន​ថត​ជាប់​រូប​អ្នក​ដ៏​ទៃ​រឺ​អ្វី​មួយ​ដោយ​មិន​ដឹង​ខ្លួន។ ដូច​នេះ​បើ​ចង់​យក​រូប​នោះ​ចេញ​សូម​សាក​ល្បង​ជា​មួយ​និង​វិធី​សាស្រ្ត​ខាង​ក្រោម​ដោយ​ខ្លូន​ឯង។
១.បើក​រូប​ជា​មុន​សិន ខាង​ក្រោម​នេះ​ជា​រូប​គំរូ ដោយ​ចង់​ធ្វើ​ការ​យក​រូប​សត្វ​នោះ​ចេញ៖
២.យក​ឧបករណ៏ Pen Tool (P)
មក​គូស​ព័ទ្ធ​ជុំវិញ​រូប​នោះ ហើយ​ចុច Ctrl + Enter ដើម្បី select វា​ដូច​ខាង​ក្រោម៖
៣.ចូល​ទៅ Edit → Fill...ដូច​ខាង​ក្រោម៖
អ្នក​និង​ឃើញ​ផ្ទាំង​មួយ ហើយ​ធ្វើ​ការ​កំណត់​ដូច​ខាង​ក្រោម
រូច​ចុច Ctrl + Dដើម្បី​ដោះ Selecting ជា​ការ​ស្រេច៖
បញ្ជាក់៖
     ការ​យក​រូប​ដែល​យើយ​មិន​ចូល​ចិត្ត​ចេញ​នេះ​ មិន​ប្រាកដ​ថា​អាច​ធ្វើ​បាន​គ្រប់​រូប​នោះ​ទេ គឺ​វា អាស្រ័យ​តាម​រូប​របស់​យើង​ណា​ដែល​     មាន​ផ្ទៃ​ខាង​ក្រោយ និង ជុំ​វិញ​វាមាន​ភាព​ស្រ​ដៀង​គ្នា។ សរុប​មក​គឺ​ផ្ទៃ​ខាង​ក្រោយ​ត្រូវ​តែ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

ប្រភពពី http://itkonkhmer.com

ចង់​រៀន​បង្កើត​គេហទំព័រ ជាមួយ​នឹង​ឯកសារ​ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណេត​មែនទេ?


នៅ​ពេល​ថ្មីៗ​នេះ មាន​គេហទំព័រ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​ផ្ដល់​មេរៀន​ល្អៗ​អំពី​ការ​បង្កើត​គេហទំព័រ​ជាមួយ​នឹង WordPress (ប្លក់), HTML, CSS និង PHP។ គេហទំព័រ​នេះ​មាន​ឈ្មោះ​ថា អាយធី​កូន​ខ្មែរ ដែលមាន​អាសយដ្ឋាន http://itkonkhmer.com/ ។ ក្នុង​មេរៀន​និមួយៗ ត្រូវ​បាន​ចែក​ជា​មេរៀន​ដាច់ៗ​ពី​គ្នា នាំ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា។ ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​ធ្លាប់​រៀន​ពីមុន​មក​ហើយ តែ​ភ្លេច​ត្រង់​ណា​នោះ ក៏​ងាយស្រួល​ក្នុង​ការ​រំឭក​ឡើង​វិញ​ដែរ ព្រោះ​មាន​ការ​បែង​ចែក​ជា​ផ្នែក​មេរៀន​បាន​ល្អ។
តើ​អ្នក​ចូល​ចិត្ត​មុខ​វិជ្ជា​មួយ​ណា? សូម​ចុច​តំណ​និមួយៗ​ខាង​ក្រោម​ដើម្បី​ចូល​អាន​មេរៀន​ទាំង​នោះ៖
  1. HTML
  2. CSS
  3. PHP
  4. WordPress
ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុម​ការ​ងារ អាយធី​កូន​ខ្មែរ ដែល​បាន​ខិត​ខំ​ចង​ក្រង​ជា​មេរៀន​ទាំង​នេះ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​សិក្សា​ទាំង​ឡាយ ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ទាំង​នោះ​ជា​ភាសា​ខ្មែរ​តែ​ម្ដង។ ខ្ញុំ​សង្ឃឹម​ថា អាយធីកូនខ្មែរ នឹង​មាន​បន្ថែម​មេរៀន​ដ៏​ល្អៗ​ជា​ច្រើន​ថែម​ទៀត។

ប្រភពពី http://it4ug.net

មួយឈរ មួយអង្គុយ


មិនដឹងជាពួកគេកំពុងធ្វើអ្វីទេ
បានជាបង្ហាញកាយវិការអាសអាភាស
នៅទីសាធារណៈទៅវិញ
រូបភាពនេះខ្ញុំបានឃើញបង្ហោះ
នៅក្នុងFacebook ដោយមាន
Commentចំនួន243ដង
Shareចំនួន15ដង
Likeចំនួន348ដង
គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២




ផ្ទះដើរតាមផ្លូវ


នេះជាសកម្មភាពដែលពួកគេកំពុងតែ
អូសសណ្តោងផ្ទះដែររើកន្លែងចាស់ទៅនៅកន្លែងថ្មី
តាមផ្លូវជាតិមួយស្ថិតក្និងខេត្តក្រចេះ
រូបថតនេះថតកាលពីឆ្នាំ២០១០
ពេលដែលប៉ាខ្ញុំគាត់ធ្វើដំណើរទៅខេត្តស្ទឹងត្រែងក៏បានជួបទិដ្ឋភាពនេះ

ទំនេរឈរថើបគ្នា!!!!


មើលទៅពួកគេទាំង២នាក់នេះសប្បាយនឹងថើបគ្នាណាស់
រូបនេះបានបង្ហោះនៅក្នុងហ្វ៊េសប៊ុក
ដែលបានបង្ហាញពីការឈរថើបគ្នារវាងសិស្សប្រុសនិងសិស្សស្រី
ដូចជានៅខាងក្រោយសាលារៀន
ហើយមានសិស្សកុមារាម្នាក់កំពុងតែលួចមើល
ពីសកម្មភាពរបស់ពួកគេនៅខាងក្រៅរបង

មិនខំរៀន បែជាមកលេងបៀរ!!!!


រូបភាពនេះគឺជាសិស្សសាលាស្រី
ដែលពួកគេកំពុងលេងបៀរនៅក្នុងថ្នាក់រៀន
ដែលត្រូវគេបង្ហោះនៅក្នុងហ្វ៊េសប៊ុក