ចង់​រៀន​បង្កើត​គេហទំព័រ ជាមួយ​នឹង​ឯកសារ​ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណេត​មែនទេ?


នៅ​ពេល​ថ្មីៗ​នេះ មាន​គេហទំព័រ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​ផ្ដល់​មេរៀន​ល្អៗ​អំពី​ការ​បង្កើត​គេហទំព័រ​ជាមួយ​នឹង WordPress (ប្លក់), HTML, CSS និង PHP។ គេហទំព័រ​នេះ​មាន​ឈ្មោះ​ថា អាយធី​កូន​ខ្មែរ ដែលមាន​អាសយដ្ឋាន http://itkonkhmer.com/ ។ ក្នុង​មេរៀន​និមួយៗ ត្រូវ​បាន​ចែក​ជា​មេរៀន​ដាច់ៗ​ពី​គ្នា នាំ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា។ ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​ធ្លាប់​រៀន​ពីមុន​មក​ហើយ តែ​ភ្លេច​ត្រង់​ណា​នោះ ក៏​ងាយស្រួល​ក្នុង​ការ​រំឭក​ឡើង​វិញ​ដែរ ព្រោះ​មាន​ការ​បែង​ចែក​ជា​ផ្នែក​មេរៀន​បាន​ល្អ។
តើ​អ្នក​ចូល​ចិត្ត​មុខ​វិជ្ជា​មួយ​ណា? សូម​ចុច​តំណ​និមួយៗ​ខាង​ក្រោម​ដើម្បី​ចូល​អាន​មេរៀន​ទាំង​នោះ៖
  1. HTML
  2. CSS
  3. PHP
  4. WordPress
ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុម​ការ​ងារ អាយធី​កូន​ខ្មែរ ដែល​បាន​ខិត​ខំ​ចង​ក្រង​ជា​មេរៀន​ទាំង​នេះ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​សិក្សា​ទាំង​ឡាយ ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ទាំង​នោះ​ជា​ភាសា​ខ្មែរ​តែ​ម្ដង។ ខ្ញុំ​សង្ឃឹម​ថា អាយធីកូនខ្មែរ នឹង​មាន​បន្ថែម​មេរៀន​ដ៏​ល្អៗ​ជា​ច្រើន​ថែម​ទៀត។

ប្រភពពី http://it4ug.net

No comments:

Post a Comment