របៀបធ្វើដូចតែមបកបិទក្នុង Photoshop

ប្រភពពី http://itkonkhmer.com
វា​មាន​សារៈ​សំខាន់​ផង​ដែល​សំរាប់​អ្នក​ដែល​ចង់​អោយ​គេហ​ទំព័រ​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ព្រោះ​វា​ក៏​អាច​ធ្វើ​ជា​ប៊ូតុង រឺ​ជា​រូប​ភាព​ដែរ​បញ្ជាក់​ពី​អ្វី​មួយ​នៅ​លើ​គេហ​ទំព័រ​របស់​យើង។ដូច​នេះ​ប្រសិន​បើ​ចង់​អោយ​ការ​រចនា​របស់​អ្នក​កាន់​តែ​ទាក់​ទាញ​នោះ សូម​អនុវត្តន៏​នៅ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង៖


១.ដំបូង​បើក​ផ្ទាំង​ការ​ងារ​ថ្មី​មួយ​ហើយ​ចាក់​ពណ៌​ប្រ​ផេះ​ចូល
២.បង្កើត New Layer ដោយ Shift + Ctrl + N
៣.យក​ឧបករណ៌ Elliptical Marquee Tool មក​គូស​ដើម្បី​បាន​ជា​រង្វង់​(ប្រសិន​បើ​ចង់​អោយ​មូល​ល្អ​ត្រូវ​ចុច Shift អោយ​ជាប់​នៅ​ពេល​គូស)។
៤.ចាក់​ពណ៌​ចូល​ដែល​មាន​លេខ​កូដ #02e2e2 ហើយ​ចុច Ctrl + D ដើ​ម្បី​ដោះ select
៥.កំណត់ Layer Style ដូច​ខាង​ក្រោម៖
៦.បង្កើត New Layer ថ្មី​មួយ​ទៀត ដោយ Shift + Ctrl + N ហើយ​ធ្វើ​ការ select វា​ទាំង​ពីរLayer ដូច​ខាង​ក្រោម៖
រួច​ចុច Ctrl + E ដើម្បី​ដាក់ Layer ពីរ​នោះ​ចូល​គ្នា

៧.យក​ឧបករណ៏ Polygonal Lasso Tool មក​គូស​កាត់​ដូច​ខាង​ក្រោម ហើយ​ចុច​ Ctrl + Enter ដើម្បី​ select៖
ហើយ​ចុច Ctrl + X បន្ទាប់​មក​ចុច Ctrl + V

៨.ការ​ប្តូរ​ទិស ដោយ​ចុច Ctrl + T លើ​បំនែក​តូច​នោះ ហើយ​ចុច mouse ខាង​ស្តាំ​លើ​វា​រូច​កំណត់​ដូច​ខាង​ក្រោម៖
រួច​រំ​កិល​វា​អោយ​ចំ​មុខ​កាត់​ចាស់​វិញ

៩.ការ​កំណត់ Layer Style ដោយ​ចុច​ពីរ​ដង​នៅ​លើ​ Layer នោះ​ហើយ​កំណត់​ដូច​ខាង​ក្រោម៖
១០.យក​ឧបករណ៏ Horizontal Type Tool មក​សរសេរ​អក្សរ
១១.ប្រសិន​បើ​ចង់​អោយ​អក្សរ​នៅ​ក្រោម​កន្លែង​ដែល​របើក​នោះ ត្រូវ​ទាញ​យក Layer ដែល​អ្នក​សរសេរ​អក្សរ​នោះ​ទៅ​កណ្តាល​ដូច​ខាង​ក្រោម​រូច​ជា​ស្រេច៖

No comments:

Post a Comment