របៀប​ធ្វើ​អក្សរ 3Dក្នុងPhotoshop


ការ​ប្រកាស​លើ​នេះ​និង​បង្ហាញ​ពី​ការ​ធ្វើ​​អក្សរ 3D យ៉ាង​សាមញ្ញ​មួយ ក្នុង​ចំនោម​ការ​រចនា​អក្សរ​ដែល​មាន​ភាព​ទាក់​ទាញ។ ដើម្បី​ធ្វើ​ដូច​រូប​ខាង​ក្រោម សូម​អនុវត្តន៏​នូវ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង៖
១.បង្កើត​ក្រដាស​កិច្ច​ការ​ថ្មី​មួយ ហើយ​យក​ឧបករណ៏ Horizontal Type Tool (T) មក​សរសេរ​អក្សរ​ដែល អ្នក​ចង់​ធ្វើ​ជា 3D ។ ខាង​ក្រោម​ជា​គំរូ៖
២.បង្កើត ​New Layer ថ្មី​មួយ ដោយ​ចូល​ទៅ Layer → New → Layer ( shift + Ctrl + N) ហើយ​ធ្វើ​ការ​ទាញ Layer 1មក​កណ្តាល​ដូច​ខាង​ក្រោម៖
៣.ធ្វើ​ការ select អក្សរ​នោះ ដោយ​ដាក់ mouse លើ Layer 3d ហើយ​ចុច Ctrl អោយ​ជាប់ និងចុចmouse ខាង​ធ្វេង​មួយ។
បន្ទាប់​ពី​អ្នក​ឃើញ​អក្សរ​នោះ select ហើយ​ត្រូវ​ទៅ​ឈរ​លើ Layer 1 វិញ។

៤.ការ​ដាក់​កំរាស់ 3D ដោយ ចុច key ទៅ​លើ និង​ទៅ​ធ្វេង​ដើម្បី​រំកិល select អោយ​ទៅ​លើ​បន្តិច​និង​ធ្វេង​បន្តិច។ ហើយ​ចុច​ Alt អោយ​ជាប់​និង​ចុច key Backspace ដើម្បី​ធ្វើ​កំរាស់​ 3D(ត្រូវ​ប្តូរ​ពណ៌​អោយ​ខុស​ពី​ពណ៌​អក្សរ)។ ធ្វើ​ដូច​នេះ​រហូត​ប្រសិន​បើ​ចង់​អោយ​វា​រឹត​តែ​ក្រាស់។
ប្រភពពី http://itkonkhmer.com

No comments:

Post a Comment