ថ្ងៃនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីការធ្វើឲ្យ អក្សរមានពណ៌ដូចទៅនឹងផ្ទៃរបស់ Background ដែល ពេលយើងមើលទៅវាដូចប្រៀបដូចទៅនឹងកញ្ចក់ឆ្លុះទៅនឹង Background។
ដើម្បីធ្វើដូចនេះ យើងមានដំណាក់កាលដូចខាងក្រោម៖
មុនដំបូងយើងត្រូវរក Background មួយ និង បើកវានៅក្នុងកម្មវិធី Photoshop របស់យើង។
បន្ទាប់មកយើងចុច Mouseលើ Horizontal Type Tool ដើម្បីប្តូរទៅ Horizontal Type Mask Tool ។
បន្ទាប់មកយើងចុច Mouseលើ Horizontal Type Tool ដើម្បីប្តូរទៅ Horizontal Type Mask Tool ។
បន្ទាប់មកទើបយើងចុចលើ Background ដើម្បីសរសេរ បន្ទាប់យើងសរសេររួចយើង ចុចលើ Move Tool ដើម្បីបញ្ចប់ការសរសេរ ពេលនោះវានឹងបង្ហាញលទ្ធផលដូចរូបខាងក្រោម៖
បន្ទាប់យកចុចលើ Layer → New Adjustment Layer → Level បន្ទាប់មកចុចលើប៊ូតុង OK
ពេលនោះយើងនឹងទទួលបាន Layer មួយដូចរូបខាងក្រោម
Layer ដែលយើងទទួលបាននោះ គឺជាអក្សររបស់យើង ប៉ុន្តែយើងមើលមិនឃើញវានោះទេ ព្រោះតែ វាមានពណ៌ដូចគ្នាទៅនឹង Background។ ដូចនេះ ដើម្បីឲ្យវាមើលឃើញ និង ឆ្លុះទៅនឹង Background យើងត្រូវដាក់ ផុស ឲ្យវាដោយចូលទៅកាន់ Layer → Layer Style → Bevel and Emboss...
បន្ទាប់មកយើងនឹងបានដូចរូបខាងក្រោម ហើយយើងអាចប្តូរទីតាំងវាទៅតាមដែលយើងចង់បាន ហើយវានឹងមានពណ៌ដូចផ្ទៃ Background ដែលយើងប្តូរឲ្យវា។
No comments:
Post a Comment