វិធី​សាស្រ្ត​បិទ​មិន​ឲ្យ Autoplay លើ USB ឬ​ CD/DVD Drives


ភាគ​ច្រើន Viruese ដូច​ជា Trojans និង mawares បាន​ឆ្លង​តាម​រយៈ Autorun ទៅ​លើ​កុំព្យួទ័រ​របស់​អ្នក នៅ​ពេល​ដែល អ្នក​បាន​ភ្ជាប់ USB flash ឫ បញ្ចូល CD ចូល​ទៅ​ក្នុង​កុំព្យួទ័រ ។ នៅពេលនេះ អាយ​ធី​កូន​ខែ្មរ​បាន​លើក​ឡើង​ពី​របៀប Enable ឫ Disable Autorun នៅលើ Windows 7។ តើ Autorun feature គឺជាអី្វ? Autorun គឺជាប្រភេទ feature របស់ Windows ដែល​នឹង​ចេញ​ឡើង នៅ​ពេល​​ដែល​យើង​បាន បញ្ចូល CD ឫ DVD និង USB flash។

ដំណាក់​កាល​នៃ​ការ Enable Autorun នៅ​លើ Windows 7

ចូរ​អនុ​​វត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖ 
ជំហាន​ទី​១៖ ចូរ​ចុច​លើ Start menu បន្ទាប់​មក ចុច​លើ Control Panel


ជំហាន​ទី​២៖ នៅ​ពេល​ដែល Control Panel interface បាន​បើក។ ចូរ​ចុច​លើ Hardware and Sound ។ ចំណាំ៖ ពេល​ខ្លះ អ្នក​មិន​បាន​ឃើញ Hardware and Sound option ទេ។ ដូចេ្នះ​ចូរ​រក​មើល View By នៅ​លើ drop-down menu ហើយ រើស​យក Category option។

ជំហាន​ទី៣៖ នៅ​ពេល​ដែល "Hardware and Sound” ត្រូវ​បាន​បើក។ ចូរ​ជ្រើស​រើស AutoPlay

ជំហាន​ទី​៤៖ Check in box “Use AutoPlay for all media and devices” ប្រសិន​បើ​អ្នក​ចង់ enable autorun ចុង​ក្រោយ​ចុច Save ជា​ចុង​បញ្ជប់។

ជំហាន​ទី​៤៖ មិនcheck in box “Use AutoPlay for all media and devices” ប្រសិន​បើ​អ្នក​ចង់ disable autorun។ ចុង​ក្រោយ​ចុច Save ជា​ចុង​បញ្ជប់។
ប្រភពពី http://itkonkhmer.com

No comments:

Post a Comment