រកឃើញ ត្រីឆ្លាម​កាត់​បាឡែន​យក្ស​


សារព័ត៌មាន​ប៉ាគីស្ថាន the Express Tribune  ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ ​បាន​រាយ​ការណ៍​ថា ត្រី​ឆ្លាម​កាត់​បាឡែន​មួយ​ក្បាល ​ប្រវែង​ប្រហែល​ជាង ១២​ ម៉ែត្រ ត្រូវ​គេ​ប្រទះ​ឃើញងាប់​នៅ​ក្បែរ​ទីក្រុង Karachiប្រទេស​ប៉ាគីស្ថាន។
ត្រី​ឆ្លាម​កាត់​បាឡែន​នេះ ត្រូវ​គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​កាល​ពី ១០ ថ្ងៃ​មុន ក្នុង​ដែន​ទឹក​ចម្ងាយ​ប្រហែល​ជា ១៥០ គីឡូម៉ែត្រ ​ពី​ឡូត៍​នេសាទ។ នេះ​បើ​យោង​តាម​លោក Mehmood Khan ម្ចាស់​ឡូត៍​នេសាទ Charai។
ត្រីឆ្លាម​នេះ​មាន​ប្រវែង​ ប្រហែល​​ពី ១២  ​ទៅ ១៥ ម៉ែត្រ។ គេ​ប្រើ​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង​ការ​លើក​ត្រី​ឆ្លាម​នេះ​ចេញ​ពី​ទឹក ដោយ​ប្រើ​ម៉ាស៊ីន​ស្ទូច​ជា​ច្រើន។ ​បច្ចុប្បន្ន​ ត្រី​​ឆ្លាម​នេះ​ ត្រូវគេ​ដាក់​លក់​ក្នុង តម្លៃ ១៨,៧៥០ ដុល្លារ​អាមេរិក។ ត្រី​ឆ្លាម​កាត់​បាឡែន​ប្រភេទ​នេះ គេ​​ច្រើន​ប្រទះ​ឃើញ​ នៅ​ក្នុង​មហា​សមុទ្រ​ជ្រៅៗ​ មាន​កម្តៅ​ក្តៅ​ល្មម ហើយ​វា​​តែងតែ​​ស៊ី​ប្លាតុង​ជា​អាហារ។ កន្លង​មក​នេះ ឆ្លាម​កាត់​បាឡែន​ដែល​ធំ​ជាង​គេ​បង្អស់ មាន​ប្រវែង​ត្រឹម​តែ​ ១២,៤៩៦ ម៉ែត្រ​ប៉ុណ្ណោះ៕

ប្រភពពី សប្បាយ

No comments:

Post a Comment