របៀប​ធ្វើ​អក្សរ​លិច​ចេញ​ពី​ផ្ទៃ​ខាង​ក្រោយ​ក្នុង​ Photoshop

ប្រភពពី http://itkonkhmer.com
ខាង​ក្រោម​នេះ​ជា​ការ​ធ្វើ​អោយ​អក្សរ​មើល​ទៅ​មាន​រាង​ដូច​ជា​លិច​ចេញ​ពី​ផ្ទៃ​ខាង​ក្រោយ​បន្តិច ដែល​ជា​ផ្នែក​មួយ​អាច​ធ្វើ​អោយ​ការ​រចនា​អក្សរ​របស់​អ្នក​មាន​ភាព​ទាក់​ទាញ​មួយ​កំរិច​ទៀត។ដូច​នេះ​សូម​អនុវត្តន៏​នូវ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង៖
១.បង្កើត​ក្រដាស​ការ​ងារ​មួយ​ដែល​ចាក់​ពណ៌ (#6dce17) ហើយ​យក​ឧបករណ៏ Horizontal Type Tool មក​សរសេរ​អក្សរ​ដែល​យើង​ចង់​បាន។ ខាង​ក្រោម​ជា​គំរូ៖
២.ចុច Ctrl + J ដើម្បី Duplicate Layer អោយ​បាន​ពីរ ហើយ select លើ Layer ទាំង​ពីរ​នោះ
៣.ចុច Ctrl + T ហើយ right click និង​ជ្រើស​យក Skew
ហើយ​ទាញ​វា​អោយ​ដូច​ខាង​ក្រោម៖
៤.ឈរ​លើ Layer time ហើយ​ធ្វើ​ការ​ប្តូរ​ពណ៌​អោយ​វា​ កូដពណ៌(#346a03)
៥.ចុច Ctrl + T និង ជ្រើស​យក Skew ដើម្បី​ទាញ​វា​អោយ​ចេញ​ដូច​ខាង​ក្រោម៖
.ហើយ right click លើ​វា​ម្តង​ទៀត​តែ​ជ្រើស​យក scale រូច​ទាញ​វា​ចុះ​ក្រោម​បន្តិច​អោយ​ដូច​ខាង​ក្រោម ហើយ​ចុច Enter ដើម្បី​ដោះ​ក្រ​ឡោន​នៅ​ជុំ​វិញ៖
៧. Select យក Layer ទាំង​ពីរ ហើយ​ចុច Ctrl + E ដើម្បី Marge វា​អោយ​ទៅ​ជា Layer មួយ​ដូច​ខាង​ក្រោម៖
៨.យក​ឧបករណ៏ Pen Tool មក​គូស​ដូច​ខាង​ក្រោម៖
បន្ទាប់​ពី​បាន​គូស​កន្លែង​ដែល​ចង់​បំពេញ​ហើយ​នោះ ត្រូវ​ចុច Ctrl + Enter ដើម្បី select ដូច​ខាង​ក្រោម៖
៩.យក​ឧបករណ៏ Paint Bucket Tool មក​ធ្វើ​ការ​ចាក់​ពណ៌(#346a03) អោយ​គ្រប់​ទី​កន្លែង​ដែលselect នោះ រូច​ជា​ស្រេច។

No comments:

Post a Comment