អំពីខ្ញុំ

 ប្លក់នេះបង្កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២  


ខ្ញុំបង្កើតBlogនេះក្នុងគោលបំណង បម្រើការកំសាន្តដល់មិត្តទាំងអស់គ្នា ម្យ៉ាងទុកជាឯកសារផង ទុកសម្រាប់មើលពេលមានតម្រូវការផង។ 

ខ្ញុំឈ្មោះ ហេង ឌីណារ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨៣ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន ជំនាញសំណង់ស៊ីវិល នៅឆ្នាំ២០០៥។   

ខ្ញុំបាទមិនមានជំនាញខាងITឬក៏អ្នកបង្កើតគេហទំព័រនោះទេ ខ្ញុំបានបង្កើតប្លុកនេះតាមការចូលចិត្កតែប៉ុណ្ណោះ។

ឆោម​​​ ឆ​ពុំ​​ បើក​ទម្លាយ​​ស្នេហា​​​ ​​ជាមួយ​​​​​​​​​​​ អ៊ុក​ ណា​រីម​



ជា​​​ច្រើ​នខែ​ម​​ក​ហើយ​ ​គេ​បា​ត់​ដំ​ណឹ​ង​ស្នេ​ហា​រ​ប​ស់​តា​រា​ច​ម្រៀ​ង​ឆោ​ម​ ​ឆ​ពុំ​ ​និង​ដៃ​គូ​រ​ប​​ស់​នា​ង​ គឺ​លោ​ក​អ៊ុ​​ក ​ណា​​រី​ម​។​ អ្ន​ក​ខ្លះស្មា​ន​​តែស្នេ​ហា​រ​ប​ស់​អ្ន​ក​ទាំ​ង២​ ​បា​ន​ផុ​ត​រ​ល​ត់​ ​ទៅ​ហើ​យ។​ ​ប៉ុ​ន្តែ​ ​“​អ​ង្គ​រ​ធំ​” ​​ទើ​ប​ទទួ​ល​បា​ន​ព័​ត៌​មា​ន​ថា​ ​ឆោម​ ​ឆ​ពុំ​ ​នៅ​ប​ន្ត​ស្នេ​ហា​នេះ​នៅ​ឡើ​យ​ទេ​។​ ទោះ​បី​អ្ន​ក​ទាំ​ង​២​ ​មិ​ន​ទ​ទួ​លស្គា​ល់​ចំ​ៗ​ពី​ចំ​ណ​ង​ស្នេ​ហ៍​នេះ​ ​តែ​មិ​ន​ប​ដិ​សេ​ធ​ ​ដូ​ច​មុ​ន​ទេ.​​.​.​
តារាចម្រៀងសំឡេងស្រួយស្រេស ឆោម ឆពុំ និងបុរស- សក់រួញអង្គាដី អ៊ុក ណារីម ត្រូវបានគេចាត់ទុកថាជា​ដៃគូ​ចម្រៀងផង និងជាគូស្នេហ៍ផង។ ចុងក្រោយនេះ ការប្រាស្រ័យទាក់ទងរបស់ពួកគេ កាន់តែល្អូកល្អិន និងស្និទ្​ធស្នាល ហើយអ្នកទាំង២ ក៏មិនប្រកែកដូចមុន ដែរ នៅពេលសួរពីចំណងស្នេហ៍។
នៅលើឆាកប្រគំតន្ត្រី ឆោម ឆពុំ នៅតែជាដៃគូចម្រៀងតែមួយគត់ របស់អ៊ុក ណារីម។ នៅក្នុងកម្មវិធីសិល្បៈផ្សេងទៀត អ៊ុក ណារីម គឺជាបុរសតែម្នាក់គត់ ដែលអមដំណើរយ៉ាងកៀកកិតនឹងឆោម ឆពុំ។ ព័ត៌មានថា អ៊ុក ណារីម បានបន្ថែមពេលវេលានៅក្បែរកាយឆោម ឆពុំ កាន់តែច្រើន ដូចជា ពេលនាងថតបទចម្រៀង ឬសម្តែងកាយវិការ- ខារ៉ាអូខេ ឱ្យផលិតកម្មក្រៅស្រុក ជាដើម។ ណារីម ត្រូវគេមើលឃើញថា មានប្ញកពារជាអ្នកជួយទុក្ខធុរៈផង អ្នកការពារផង និងជាម្ចាស់បេះដូង ផង។ អ្នកសិល្បៈប្រាប់ថា អ្នកទាំង២ ដឹងពីដំណើរទៅណាមកណាពីគ្នា ទៅវិញទៅមក មិនខុសអ្វីពីគូស្នេហ៍នោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ “អង្គរធំ” កាលពីថ្ងៃទី១២ មករា តារាចម្រៀងមួយគូនេះ មានអារម្មណ៍ស្រស់ស្រាយ និងរួសរាយ រាក់ទាក់ណាស់ នៅពេលសួរនាំរំលឹកដល់ចំណងទាក់ទងរបស់ពួកគេ។
ឆោម ឆពុំ ដែលកន្លងមក និយាយជាប់មាត់ថា ណារីម គ្រាន់តែ ជាដៃគូចម្រៀង បានពោលដោយរីករាយថា “ពេលនេះ គេអាចចាត់ទុកខ្ញុំ ថាជាមិត្តភក្តិ ជាដៃគូចម្រៀង ឬក៏ជាដៃគូស្នេហា ក៏បានដែរ គឺស្រេចតែ អ្នកទាំងអស់គ្នាទៅចុះ”។
ចំណែកលោកអ៊ុក ណារីម ដែលពីមុន តែងមួម៉ៅនឹងសំណួរ ពាក់ព័ន្ធស្នេហាជាមួយឆោម ឆពុំ បាននិយាយថា “ពួកខ្ញុំនៅតែមាន ទំនាក់ទំនងល្អនឹងគ្នា គេនៅតែហៅពួកខ្ញុំច្រៀងទាំងគូ។ បើអ្នកណាថា ពួកខ្ញុំមិនសូវទៅណាមកណាជាមួយគ្នា ប្រហែលគេយល់ខុសហើយ”។
ឆោម ឆពុំ និងអ៊ុក ណារីម ត្រូវគេដឹងតាមរយៈការស្និទ្ធស្នាល របស់ពួកគេថា មានទំនាក់ទំនងស្នេហារយៈពេល​ជិត​កន្លះ​​ទសវត្សរ៍ មកហើយ បន្ទាប់ពីបានចាប់ដៃគូគ្នាឆ្លងឆ្លើយក្នុងបទចម្រៀង។ ភាសា- ស្នេហា ក្នុងទំនុកច្រៀង បានរីក​សាយ​ភាយ ហើយប្រែរូបទៅជា ភាសាស្នេហាក្នុងជីវិតពិតរបស់ពួកគេ។ ប៉ុន្តែ ច្រើនឆ្នាំមកនេះ ទាំងឆពុំ និងណារីម បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះទំនាក់ទំនង ណាមួយ ដែលលើសពីដៃគូចម្រៀង។ នៅពេល​ព័ត៌មាន​ពុះ​កញ្ជ្រោល ខ្លាំង នៅអំឡុងពាក់កណ្តាលឆ្នាំ២០១០ ឆោម ឆពុំ ចាប់ផ្តើមគេចមុខ មិនទទួល​ទូរស័ព្ទ។ ចំណែកលោកអ៊ុក ណារីម មិនរំលឹកទេ ពីសម្ព័ន្ធភាព ជាមួយឆពុំ។ ចាប់តាំងពីពេលនោះមក សភាពស្នេហារបស់អ្នកទាំង២ ស្ងប់ស្ងាត់ ដែលធ្វើឱ្យមនុស្សជាច្រើនស្មានថា ស្នេហានេះបានរលត់បាត់ទៅហើយ ផ្ទុយទៅវិញ ពួកគេកាន់តែល្អូកល្អិន។
ទោះយ៉ាងណា ទាំងឆោម ឆពុំ និងលោកអ៊ុក ណារីម ព្យាយាមមិនផ្តល់ចម្លើយត្រង់ៗ ដើម្បីទទួលស្គាល់ចំៗថា ពួកគេកំពុងមានស្នេហានឹងគ្នានោះទេ។ ប៉ុន្តែ សម្តី និងសកម្មភាព ដែលស្តែងចេញឱ្យគេឃើញជាចំហ បានបញ្ជាក់ថា ឆោម ឆពុំ និងអ៊ុក ណារីម ចាប់ផ្តើមបើកទម្លាយនូវចំណងទាក់ទងរបស់ពួកគេបន្តិចម្តងៗ បន្ទាប់ពីឱបក្រសោប លាក់ទុក អស់រយៈពេលជាច្រើនឆ្នាំ។
នៅពេលសួរពីគម្រោងរៀបការជាមួយឆពុំ លោកអ៊ុក ណារីម មិនបដិសេធ នោះទេ តែលោកបានចោទជាសំណួរ​ដោយសម្តីទន់ភ្លន់ថា “ចង់ដឹងធ្វើអី? បើខ្ញុំមានដំណឹង ចាំខ្ញុំប្រាប់!”។ ឆពុំ បានជួយបន្ថែមថា “គម្រោងរៀបការ មិនទាន់​មានទេ”។
ឆោម ឆពុំ ជាកូនស្រីរបស់តារាចម្រៀងជើងចាស់ឆោម ឆវិន ដែល ពេលនេះ កំពុងរស់នៅសហរដ្ឋអាមេរិក។ ចាប់តាំង​ពីប្រឡូកក្នុងសិល្បៈ រយៈ- ពេលជិតជាង១ទសវត្សមក អ្នកចម្រៀងរូបនេះ មិនធ្លាប់រងការវាយប្រហារ ដោយព័ត៌មាន​អាស្រូវស្នេហា ដែលសង្គមមិនផ្តល់តម្លៃនោះទេ។ ចំណែក ដៃគូប្រុសរបស់នាង លោកអ៊ុក ណារីម ត្រូវគេសម្គាល់​ឃើញថា មិនមែនជា តារាសិល្បៈដែលដាក់រាយមន្តស្នេហ៍ មិនរើសកន្លែង ដូចតារាប្រុសមួយចំនួន ទៀតទេ។ ដូច្នេះ​ហើយ ទើបអ្នកគាំទ្ររបស់អ្នកទាំង២ ចង់ឃើញអ្នកទាំង២ បើកទម្លាយស្នេហាអាថ៌កំបាំងនេះ ឱ្យគេបានដឹងឮ​ជា​សាធារណៈ៕
អត្ថបទដកស្រង់ពី អង្គរធំមេឌាគ្រុប

Polynesian Beach Resort ​1024x768