នាយ​ក្រឹម ឃោសនា​​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន និង​ដៀមដាម សម រង្ស៊ី

ប្រភពពីរៀន​ដើម្បី​ខ្មែរ

នៅ​វេលា​ម៉ោង ៧​​​យប់ ​ថ្ងៃ​ទី ២៥ ឧសភា ឆ្នាំ​២០១២​នេះ មាន​ការ​ប្រគំ​តន្ត្រី​​ខ្នាត​តូច​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ដែល​ជា​កម្មវិធី​ឃោសនា​រក​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ក៏​ឃើញ​មាន​ក្រុម​កំប្លែង​របស់​នាយ​ក្រឹម​មក​សម្ដែង​ជូន​កម្សាន្ដ​ផង​ដែរ​។ បន្ទាប់​ពី​ខ្ញុំ​បាន​ចេញ​ពី​រៀន ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ភ្លាម​ក៏​ងូត​ទឹក​ហើយ​ ចេញ​ទៅ​មើល​ការ​ច្រៀង និង​សម្ដែង​របស់​កម្មវិធី​នេះ។
នាយ​ក្រឹម​ឃោសនា​បោះ​ឆ្នោត
នាយ ក្រឹម ឃោសនា បោះ ឆ្នោត (រូបថត CEN)
ខ្ញុំ​បាន​ឈរ​មើល​ការ​ប្រគំ​តន្ត្រី​នេះ បាន​រយៈ​ពេល​ប្រហែល​ជា កន្លះ​ម៉ោង ក៏​​ស្រាប់​តែ​ភ្ញាក់​ផ្អើល និង​សំដី​របស់​តារា​កំប្លែង​​ នាយ​ក្រឹម រូប​នេះ​បាន​បង្ហាញ​​ក្នុង​នាម​ជា​អ្នក​អត្ថាធិប្បាយ​ ដោយ​​​ឃោសនា​ថា​៖ សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្ដេច​ តេជោ ហ៊ុន​សែន​ជា​​​ថ្នាក់​ដឹក​នាំ​! ទី​ណា​មាន​សម្ដេច ទី​នោះ​មាន​ការ​អភិវឌ្ឍន៍​ជា​និច្ច សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺ​​ជា សុខ​ទុក្ខ​របស់​​សម្ដេច ហ៊ុន​សែន​! ហើយ​សម្ដេច បាន​ប្រកាស​យ៉ាង​ច្បាស់​ថា បើ​បង​ប្អូន​ពល​រដ្ឋ​មាន​បញ្ហា​​រត់​រក​គណបក្ស​ប្រឆាំង នោះ​សម្ដេច​មិន​ជួយ​ជា​ដាច់​ខាត តែ​បើ​មាន​បញ្ហា​រត់​រក សម្ដេច នោះ​សម្ដេច​នឹង​ជួយ​។

បង្កើត Shutdown ឬ Restart Shortcut នៅលើ Windows


ប្រភពពី http://kt42.info 
ថ្ងៃនេះ ខេធី៤២ មានវិធីសាស្ត្រមួយប្លែក (ចំពោះ ខេធី៤២) ដែលអាចជួយលោកអ្នកធ្វើការបិទកុំព្យួទ័រ ឬចាប់ផ្ដើមកុំព្យួទ័ររបស់លោកអ្នកបានលឿនជាងមុន ដោយមិនបាច់ចុចប៊ូតុង Start (windows key) ទេ។ លោកអ្នកអាចបង្កើតប៊ូតុងសម្រាប់ធ្វើការបិទ និងចាប់ផ្ដើមកុំព្យួទ័រឡើងវិញបាន ដោយគន្លិះខ្លីៗ ហើយបន្ទាប់ពីបង្កើតរួចយើងនឹងចាប់ទាញវាយកទៅដាក់នៅលើ Taskbar (pin to taskbar)។
ដែលពេលនេះ ខេធី៤២ សូមបង្ហាញជូនជាឧទាហរណ៍នៅក្នុង Windows7 ទៅចុះ។
ម៉ោ! សាកល្បងធ្វើទាំងអស់គ្នា