របៀប​ធ្វើ​ប៊ូ​តុង ទាញ​យក ស្រស់​ស្អាត​មួយ​ជាមួយ​នឹង​កម្ម​វិធី Adobe Photoshop


ក្នុង​ការ​រចនា​គេហ​ទំព័រ គឺ​យើង​ត្រូវ​ធ្វើ​ការ​ឌីស្សាញ​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop ឬ កម្ម​វិធី​កាត់​ត ផ្សេង​ៗ​ទៀត​ជា​មុន​សិន បន្ទាប់​មក​ទើប​យើង​ធ្វើ​ការ​សរសេរ​កូដ ដោយ​យក​រូប​ភាព​ដែល​យើង បាន ឌីស្សាញ​រួច​ទៅ​ប្រើ។ តែ​ថ្ងៃ​នេះ យើង​មិន​បាន​បង្ហាញ​ពី​របៀប​ឌីស្សាញ​ទាំង​មូល​នៃ​គេហ​ទំព័រ​នោះ​ទេ យើង​គ្រាន់​តែ​បង្ហាញ​ពី​របៀប​ធ្វើ​ប៊ូតុង ទាញយក ប៉ុណ្ណោះ​។
មុន​ដំបូង​យើង​បង្កើត Layer ថ្មី​មួយ បន្ទាប់​មក យក​ជ្រើស​រើស Tool Rounded Rectangle Tool ។
បន្ទាប់​មក​គូស ឲ្យ​ចេញ​ជា​រាង​ប៊ូតុង​ដែល​យើង​ចង់​បាន បន្ទាប់​មក​យើង​បំលែង Shape នោះ​ទៅ​ជា Layer ដោយ Mouse លើ Shape រួច​ចុច​លើ Rasterize Layer។
បន្ទាប់​មក​យើង​កំណត់ ពណ៌​ឲ្យ​វា​ទៅ​តាម​ដែល​យើង​ចង់​បាន ដោយ​ចូល​ទៅ​កាន់ Layer → Layer Style → Color Overlay
បន្ទាប់​មក​យើង​ចុច Mouse ស្តាំ​លើ Layer របស់​ប៊ូតុង​របស់ ហើយ​ចុច​លើ Duplicate Layer។ បន្ទាប់​ពី​នោះ​យើង​នឹង​ទទួល​បាន Button ពីរ។
បន្ទាប់​មក​ទៀត​យើង​កំណត់​ពណ៌​ទៅ​ឲ្យ​ប៊ូតុង ខាង​លើ ដែល​យើង​ទើប​តែ Duplicate ជា​ពណ៌ ស រួច​កាត់​ផ្នែក​ខាង​ក្រោម​ចេញ​។ បន្ទាប់​មក​ទៀត​យើង​ចុច​លើ លេខ ២ ដើម្បី​បន្ថយ Capacity ទៅ​ឲ្យ Button ពណ៌ ស នោះ។
ជា​ចុង​បញ្ចប់​យើង​គ្រាន់​តែ​សរសេរ​អក្សរ ទាញ​យក ពី​លើ​ជា​ការ​ស្រេច។
ប្រសិន​បើ​យើង​ចង់​បាន​ពណ៌​ប៊ូតុង​ផ្សេង​ៗ​ទៀត យើង​ត្រូវ​ធ្វើ​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម
Select លើ Layer button ទាំង​អស់​នោះ រួច​ចុច Mouse → Merge Layer (Ctrl + E)
បន្ទាប់​មក យើង Duplicate ប៊ូតុង​ឲ្យ​បាន​មួយ​ទៀត ដើម្បី​ប្តូរ បន្ទាប់​មក select លើ​ប៊ូតុង​ដែល​យើង ចង់​ប្តូរ​ពណ៌ រួច​ចុច​លើ Image → Adjustments → Hue/Saturation... បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ ទៅ​តាម​ដែល​យើង​ចង់​បាន។
ប្រភពពី http://itkonkhmer.com

របៀប​បងើ្កន RAM Memory ជា​មួយ ReadyBoost ដោយ​មិន​ចាំ​បាច់​ទិញ RAM


ខាង​ក្រោម​នេះ​ជា​វីធី​សាស្រ្ត​ដ៏​សាមញ្ញ​បំផុត​ដែល​អាច​បងើ្កន RAM memory របស់​កុំព្យូទ័រ ដោយ​មិន​ចំណោយ​លុយ។ ReadyBoost អាច​បងើ្កន​ល្បឿន​កុំព្យូទ័រ​របស់​អោយ​កាន់​តែ​លឿន​ដោយ​ប្រើ storage space USB flash drive and flash memory cards។

១. Right click លើ USB flash drive របស់​អ្នក
២. ជ្រើស​រើស​ពាក្យ​ថា “Properties”

៣. រើស​ពាក្យ​ថា "ReadBoost” នៅលើ tab
៤. បន្ទាប់​មក​ចូរ​ជ្រើស​រើស​ពាក្យ​ថា "Use this device” និង set the space សំរាប់​បំរុងទុ​ក
៥. ចុច​ប៊ូ​តុង “OK” នៅ​ពេល​ដែល​ធើ្វ​រួច។
ប្រភពពី http://itkonkhmer.com

គេហ​ទំព័រ​សំរាប់​ទាញ​យក Driver សំរាប់វិនដូ


ជា​ធម្មតា​ពេល​ដែល​ទិញ​កុំព្យូទ័រ​អ្នក​តែង​តែ​ទួទល​បាន CD មក​ជា​មួយ​កុំព្យូទ័រ​របស់​អ្នក ប៉ុន្តែ​ពេល​ខ្លះយើងក៏​មិន​បាន​ទទួល​វា​ផង​ដែរ។ ដូច​នេះ​វា​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ Format កុំព្យូទ័រ ជា​ពិសេស​ការ​បាត់​បង់ Driver។ ដូច្នេះ​ខាង​ក្រោម​នេះ​ជា​គេហទំព័រ​ដែល​អាច​អោយ​អ្នក​ធ្វើ​ការ​ទាញ​យក Driverដែរ​អ្នក​ត្រូវ​ការ។
ប្រភពពី http://itkonkhmer.com

របៀប​ធ្វើ​ឲ្យ អក្សរ មាន​ពណ៌ ដូច​ទៅ​នឹងផ្ទៃ Background


ថ្ងៃ​នេះ អាយធីកូនខ្មែរ នឹង​បង្ហាញ​ពីការ​ធ្វើ​ឲ្យ អក្សរ​មាន​ពណ៌​ដូច​ទៅ​នឹង​ផ្ទៃ​របស់ Background ដែល ពេល​យើង​មើល​ទៅ​វា​ដូច​ប្រៀប​ដូច​ទៅ​នឹង​កញ្ចក់​ឆ្លុះទៅនឹង Background។

ដើម្បី​ធ្វើ​ដូច​នេះ យើង​មាន​ដំណាក់​កាល​ដូច​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ​រក Background មួយ និង បើក​វា​នៅ​ក្នុង​កម្ម​វិធី Photoshop របស់​យើង​។
បន្ទាប់​មក​យើង​ចុច Mouseលើ Horizontal Type Tool ដើម្បី​ប្តូរ​ទៅ Horizontal Type Mask Tool ។
បន្ទាប់​មក​ទើប​យើង​ចុច​លើ Background ដើម្បី​សរសេរ បន្ទាប់​យើង​សរសេរ​រួច​យើង ចុច​លើ Move Tool ដើម្បី​បញ្ចប់​ការ​សរសេរ ពេល​នោះ​វា​នឹង​បង្ហាញ​លទ្ធផល​ដូច​រូប​ខាង​ក្រោម​៖
បន្ទាប់​យក​ចុច​លើ Layer → New Adjustment Layer → Level បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK
ពេល​នោះ​យើង​នឹង​ទទួល​បាន Layer មួយ​ដូច​រូប​ខាង​ក្រោម
Layer ដែល​យើង​ទទួល​បាន​នោះ គឺ​ជា​អក្សរ​របស់យើង ប៉ុន្តែ​យើង​មើល​មិន​ឃើញ​វា​នោះ​ទេ ព្រោះតែ វា​មាន​ពណ៌​ដូច​គ្នា​ទៅ​នឹង Background។ ដូចនេះ ដើម្បី​ឲ្យ​វា​មើល​ឃើញ និង ឆ្លុះ​ទៅ​នឹង Background យើង​ត្រូវ​ដាក់ ផុស ឲ្យ​វា​ដោយ​ចូល​ទៅ​កាន់ Layer → Layer Style → Bevel and Emboss...
បន្ទាប់​មក​យើង​នឹង​បាន​ដូច​រូប​ខាង​ក្រោម ហើយ​យើង​អាច​ប្តូរ​ទីតាំង​វា​ទៅ​តាម​ដែល​យើង​ចង់​បាន ហើយ​វា​នឹង​មាន​ពណ៌​ដូច​ផ្ទៃ Background ដែល​យើង​ប្តូរ​ឲ្យ​វា។
ប្រភពពី http://itkonkhmer.com

របៀប​ធ្វើ​អក្សរ 3Dក្នុងPhotoshop


ការ​ប្រកាស​លើ​នេះ​និង​បង្ហាញ​ពី​ការ​ធ្វើ​​អក្សរ 3D យ៉ាង​សាមញ្ញ​មួយ ក្នុង​ចំនោម​ការ​រចនា​អក្សរ​ដែល​មាន​ភាព​ទាក់​ទាញ។ ដើម្បី​ធ្វើ​ដូច​រូប​ខាង​ក្រោម សូម​អនុវត្តន៏​នូវ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង៖
១.បង្កើត​ក្រដាស​កិច្ច​ការ​ថ្មី​មួយ ហើយ​យក​ឧបករណ៏ Horizontal Type Tool (T) មក​សរសេរ​អក្សរ​ដែល អ្នក​ចង់​ធ្វើ​ជា 3D ។ ខាង​ក្រោម​ជា​គំរូ៖
២.បង្កើត ​New Layer ថ្មី​មួយ ដោយ​ចូល​ទៅ Layer → New → Layer ( shift + Ctrl + N) ហើយ​ធ្វើ​ការ​ទាញ Layer 1មក​កណ្តាល​ដូច​ខាង​ក្រោម៖
៣.ធ្វើ​ការ select អក្សរ​នោះ ដោយ​ដាក់ mouse លើ Layer 3d ហើយ​ចុច Ctrl អោយ​ជាប់ និងចុចmouse ខាង​ធ្វេង​មួយ។
បន្ទាប់​ពី​អ្នក​ឃើញ​អក្សរ​នោះ select ហើយ​ត្រូវ​ទៅ​ឈរ​លើ Layer 1 វិញ។

៤.ការ​ដាក់​កំរាស់ 3D ដោយ ចុច key ទៅ​លើ និង​ទៅ​ធ្វេង​ដើម្បី​រំកិល select អោយ​ទៅ​លើ​បន្តិច​និង​ធ្វេង​បន្តិច។ ហើយ​ចុច​ Alt អោយ​ជាប់​និង​ចុច key Backspace ដើម្បី​ធ្វើ​កំរាស់​ 3D(ត្រូវ​ប្តូរ​ពណ៌​អោយ​ខុស​ពី​ពណ៌​អក្សរ)។ ធ្វើ​ដូច​នេះ​រហូត​ប្រសិន​បើ​ចង់​អោយ​វា​រឹត​តែ​ក្រាស់។
ប្រភពពី http://itkonkhmer.com

វិធី​សាស្រ្ត​បិទ​មិន​ឲ្យ Autoplay លើ USB ឬ​ CD/DVD Drives


ភាគ​ច្រើន Viruese ដូច​ជា Trojans និង mawares បាន​ឆ្លង​តាម​រយៈ Autorun ទៅ​លើ​កុំព្យួទ័រ​របស់​អ្នក នៅ​ពេល​ដែល អ្នក​បាន​ភ្ជាប់ USB flash ឫ បញ្ចូល CD ចូល​ទៅ​ក្នុង​កុំព្យួទ័រ ។ នៅពេលនេះ អាយ​ធី​កូន​ខែ្មរ​បាន​លើក​ឡើង​ពី​របៀប Enable ឫ Disable Autorun នៅលើ Windows 7។ តើ Autorun feature គឺជាអី្វ? Autorun គឺជាប្រភេទ feature របស់ Windows ដែល​នឹង​ចេញ​ឡើង នៅ​ពេល​​ដែល​យើង​បាន បញ្ចូល CD ឫ DVD និង USB flash។

ដំណាក់​កាល​នៃ​ការ Enable Autorun នៅ​លើ Windows 7

ចូរ​អនុ​​វត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖ 
ជំហាន​ទី​១៖ ចូរ​ចុច​លើ Start menu បន្ទាប់​មក ចុច​លើ Control Panel


ជំហាន​ទី​២៖ នៅ​ពេល​ដែល Control Panel interface បាន​បើក។ ចូរ​ចុច​លើ Hardware and Sound ។ ចំណាំ៖ ពេល​ខ្លះ អ្នក​មិន​បាន​ឃើញ Hardware and Sound option ទេ។ ដូចេ្នះ​ចូរ​រក​មើល View By នៅ​លើ drop-down menu ហើយ រើស​យក Category option។

ជំហាន​ទី៣៖ នៅ​ពេល​ដែល "Hardware and Sound” ត្រូវ​បាន​បើក។ ចូរ​ជ្រើស​រើស AutoPlay

ជំហាន​ទី​៤៖ Check in box “Use AutoPlay for all media and devices” ប្រសិន​បើ​អ្នក​ចង់ enable autorun ចុង​ក្រោយ​ចុច Save ជា​ចុង​បញ្ជប់។

ជំហាន​ទី​៤៖ មិនcheck in box “Use AutoPlay for all media and devices” ប្រសិន​បើ​អ្នក​ចង់ disable autorun។ ចុង​ក្រោយ​ចុច Save ជា​ចុង​បញ្ជប់។
ប្រភពពី http://itkonkhmer.com

១៥ គេហ​ទំព័រ​ ដែល​អាច​ឲ្យ​យើង​មើល​ល្បឿន​គេហ​ទំព័រ​ដោយ​ឥត​គិត​ថ្លៃ


ជា​អ្នក​គ្រប់​គ្រង​គេហ​ទំព័រ​ អ្វី​ដែល​យើង​គួរ​តែ​ដឹង​នោះ​គឺ អំពី​ល្បឿន​នៃ​គេហ​ទំព័រ​។ ការ​មើល​ពី​ល្បឿន នៃ​គេហ​ទំព័រ​នេះ​គឺ​អាច​ឲ្យ​យើង​ដឹង​ពី​ល្បឿន​របស់​គេហ​ទំព័រ​របស់​យើង ហើយ​ប្រសិន​បើ​វា​មាន​ល្បឿន​យឺត​នោះ យើង​អាច​ធ្វើ​ការ​ដោះ​ស្រាយ និង កែ​សម្រួល​ឡើង​វិញ ដែល​ធ្វើ​អ្នក​ទស្សនា មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​ម្តងៗ។
ខាង​ក្រោម​នេះ គឺ​ជា​គេហ​ទំព័រ​ដែល​អាច​ឲ្យ​យើង​មើល​ល្បឿន​នៃ​គេហ​ទំព័រ​របស់​យើង​ ដោយ​ឥត​គិត ថ្លៃ​។ សូម​រីក​រាយ​នូវ​ការ​ផ្តល់​ជូន​នេះ ទាំង​អស់​គ្នា !!
៣. Show Slow
៦. Webslug
៧. Site Perf
៩. GTmetrix
១២. Linkvendor
១៤. Aptimize
១៥. Web Tool Hub
ប្រភពពី http://itkonkhmer.com