របៀបធ្វើរូបភាពមានចលនាក្នុង Adobe Photoshop

ប្រភពពី http://itkonkhmer.com
កម្ម​វិធី Photoshop មិន​ត្រឹម​តែ​អាច​ឲ្យ​យើង​រចនា​រូប​ភាព​ធម្មតា​នោះ​ទេ វា​ថែម​ទាំង​អាច​ឲ្យ​យើង​រចនា ​រូបភាព​ដែល​មាន​ចលនា​បាន​ទៀត​ផង​។ យើង​អាច​រចនា​រូប​ភាព​មាន​ចលនា​នេះ​ដូច​ជា ប៊ូតុង​សម្រាប់​គេហ​ទំព័រ, ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម និង ផ្សេង​ៗ​ទៀត​ទៅ​តាម​ដែល​យើង​ចង់​បាន​ ។
ខាង​ក្រោម​នេះ​ដែរ ពួក​យើង​សូម​បង្ហាញ​ពី​របៀប​នៃ​ការ​ធ្វើ​ប៊ូតុង អាយ​ធី​កូន​ខ្មែរ ដែល​ពណ៌​របស់​វា​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​។
១. មុន​ដំបូង​យើង​បង្កើត Layer មួយ​នឹង​យក​ឧបករណ៍ Horizontal Type Tool ដើម្បី​សរសេរ​អក្សរ
២. បន្ទាប់​មក​យើង​ធ្វើ​ការ​កំណត់ Style ទៅ​ឲ្យ​អក្សរ​របស់​យើង ដោយ​ចូល​ទៅ​ក្នុង Layer → Layer Style រួច​ជ្រើស​រើស​ដូច​រូប​ខាង​ក្រោម៖
Drop Shadow : ប្រើ​សម្រាប់​ដាក់​ស្រមោល ដោយ​យើង​គ្រាន់​តែ​ជ្រើស​រើស​វា ហើយ​មិន​ចាំបាច់​ធ្វើ​ការ​កែ​ប្រែ​នោះ​ទេ​។
Stroke : ប្រើ​សម្រាប់​កំណត់​បន្ទាត់​ខាង​ក្រៅ ហើយ​យើង​កំណត់​ពណ៌ ស ទៅ​ឲ្យ​វា។​
Color Overlay : ប្រើ​សម្រាប់​កំណត់​ពណ៌​ទៅ​ឲ្យ​អក្សរ ហើយ​ក្នុង​នេះ​ដែល​យើង​កំណត់​ពណ៌ ​ក្រហម។
សំគាល់ :
យើង​អាច​ធ្វើ​ការ​កំណត់​ផ្សេង​ពី​នេះ​ទៅ​តាម​ដែល​យើង​ចង់​បាន​។
៣. បន្ទាប់​មក​យើង​ចូល​ទៅ Window → Animation បន្ទាប់​ពី​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ ដែល​មាន Frame ចំនួន​១​។
Frame ទី​មួយ​នោះ​ វា​ផ្ទុក​នូវ​រូប​ភាព​របស់​យើង​ដែល​ទើប​តែ​បាន​កំណត់​។ បន្ទាប់​មក ចុច​លើ​ប៊ូ​តុង មួយ​ដើម្បី​ចំលង​ពី Frame ទី១ ដូច​រូប​ខាង​ក្រោម៖
នៅ​ពេល​នេះ យើង​មាន Frame ចំនួន​ពីរ ដើម្បី​ឲ្យ​វា​មើល​ទៅ​មាន​ចលនា យើង​គ្រាន់​តែ​ចុច​លើ Frame ទី២ រួចប្តូរ Style របស់​វា​ឲ្យ​ខុស​ពី Frame ទី១ ​នោះ​រូប​ភាព​របស់​យើង​នឹង​មាន​ចលនា​។ ហើយ​ដើម្បី​មើល​សាក​ល្បង​យើង​ចុច​លើ​ប៊ូតុង​ Play។
សំគាល់ :
យើង​ត្រូវ​កំណត់​រយៈ​ពេល​នៃ​ការ​បង្ហាញ​ពី​មួយ Frame ទៅ​មួយ Frame ដូច​រូប​ខាង​ក្រោម
៤. ជា​ចុង​ក្រោយ យើង​ត្រូវ​រក្សា​ទុក​វា ដោយ​យើង​ចុច​លើ File → Save As for Web & Devices.. បន្ទាប់​មក​យើង​ត្រូវ​ជ្រើស​រើស​ប្រភេទ​វា​ជា .gif និង ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។
សំគាល់:
យើង​ត្រូវ​បិទ​ភ្នែក​ទៅ​លើ Background ដើម្បី​រូប​ភាព​របស់​យើង​គ្មាន​ផ្ទៃ​ខាង​ក្រោយ​។

No comments:

Post a Comment