របៀប​ដាក់​រូប​សាក់​លើ​ខ្លួន​ក្នុង Photoshop


ពេល​ខ្លះ​អ្នក​ក៏​ធ្លាប់​បាន​សាក​ល្បង​ដាក់​រូប​សាក់​នៅ​លើ​រូប​ថត​របស់​អ្នក​ដែល ប៉ុន្តែ​វា​មិន​សូវ​សាក​សម ដូច​ជា​រូប​សាក់​ពិត​ប្រាកដ។ដូចនេះ​ការ​ប្រកាស​លើក​នេះ​និង​ធ្វើ​អោយ​អ្នក​កាន់​តែ​មាន​អំណាច​និង​ឡូយ​ជា​មួយ​និង​រូប​សាក់​ដែល​អ្នក​ចូល​ចិត្ត​នៅ​លើ​រូប​ថត​របស់​អ្នក។ សូម​សាក​ល្បង​ជា​មួយ​ជំហាន​ខាង​ក្រោម​ដោយ​ខ្លួន​ឯង។
១.សូម​បើក​យក​រូប​មនុស្ស និង រូប​សាក់​ដូច​ខាង​ក្រោម៖
ចំណាំ៖ បើ​រូប​សាក់​របស់​អ្នក​មាន​ជាប់​ពណ៌​ស​នៅ​ខាង​ក្រោយ​ដូច​រូប​ខាង​លើ ​អ្នក​ត្រូវ​យក ឧបករណ៏Magic Wand Tool (w) មក​ចុច​លើក​ន្លែង​ដែល​មាន​ពណ៌​នោះ ​និង​ចុច key Delete រឺក៏ key Backspace ដើម្បី​លុប​ពណ៌​ស​នោះ បន្ទាប់​មក​ត្រូវ​ចុច Ctrl + D ដើម្បី​ដោះ Selecting
២.បន្ទាប់​មក​ត្រូវ​ចុច Ctrl + T ដើម្បី​ធ្វើ​ការ​កំណត់​ទំហំ បង្វិល​ទៅ​ធ្វេង​ទៅ​ស្តាំ និង​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​តាម​កន្លែង​ដែល​អ្នក​ចង់​ដាក់។
ចំណាំ៖ ប្រសិន​បើ​រូប​សាក់​នោះ​មិន​ទាន់​សម​ស្រប​ទៅ​និង​កន្លែង​យើង​ដាក់​នោះ អ្នក​ត្រូវ​ចុច Ctrl + Tនិង ចុច Mouse ខាង​ស្តាំ​ដើម្បី​យក Warp
ព្រោះ​វា​អាច​អោយ​យើង​ពង្រីក​បង្រួម​រូប​នោះ​តាម​ចំនុច​ដែល​យើង​ចង់​បាន​ដូច​រូប​ខាង​ក្រោម៖
៣.បន្ទាប់​ពី​ដាក់​ត្រូវ​កន្លែង​ហើយ​ អ្នក​ត្រូវ​កំណត់​ដូច​ខាង​ក្រោម​រូច​ជា​ស្រេច៖
ប្រភពពី http://itkonkhmer.com

No comments:

Post a Comment