របៀប​យក​រូប​មិន​ពេញ​ចិត្ត​ចេញ​ពីរូប​ថត​ជា​មួយ Photoshop


ការ​ប្រកាស​លើក​នេះ ចង់​បង្ហាញ​ពី​ការ​លុប​បំបាត់​រូប​ដែល​យើង​មិន​ចង់​អោយ​មាន​នៅ​ក្នុង​រូប​ថត​របស់​យើង ព្រោះ​ពេល​ខ្លះ​យើង​បាន​ថត​ជាប់​រូប​អ្នក​ដ៏​ទៃ​រឺ​អ្វី​មួយ​ដោយ​មិន​ដឹង​ខ្លួន។ ដូច​នេះ​បើ​ចង់​យក​រូប​នោះ​ចេញ​សូម​សាក​ល្បង​ជា​មួយ​និង​វិធី​សាស្រ្ត​ខាង​ក្រោម​ដោយ​ខ្លូន​ឯង។
១.បើក​រូប​ជា​មុន​សិន ខាង​ក្រោម​នេះ​ជា​រូប​គំរូ ដោយ​ចង់​ធ្វើ​ការ​យក​រូប​សត្វ​នោះ​ចេញ៖
២.យក​ឧបករណ៏ Pen Tool (P)
មក​គូស​ព័ទ្ធ​ជុំវិញ​រូប​នោះ ហើយ​ចុច Ctrl + Enter ដើម្បី select វា​ដូច​ខាង​ក្រោម៖
៣.ចូល​ទៅ Edit → Fill...ដូច​ខាង​ក្រោម៖
អ្នក​និង​ឃើញ​ផ្ទាំង​មួយ ហើយ​ធ្វើ​ការ​កំណត់​ដូច​ខាង​ក្រោម
រូច​ចុច Ctrl + Dដើម្បី​ដោះ Selecting ជា​ការ​ស្រេច៖
បញ្ជាក់៖
     ការ​យក​រូប​ដែល​យើយ​មិន​ចូល​ចិត្ត​ចេញ​នេះ​ មិន​ប្រាកដ​ថា​អាច​ធ្វើ​បាន​គ្រប់​រូប​នោះ​ទេ គឺ​វា អាស្រ័យ​តាម​រូប​របស់​យើង​ណា​ដែល​     មាន​ផ្ទៃ​ខាង​ក្រោយ និង ជុំ​វិញ​វាមាន​ភាព​ស្រ​ដៀង​គ្នា។ សរុប​មក​គឺ​ផ្ទៃ​ខាង​ក្រោយ​ត្រូវ​តែ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

ប្រភពពី http://itkonkhmer.com

No comments:

Post a Comment